ព័ត៌មានជាតិ
ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់
ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Ferdinand Marcos Jr. បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយសម្រួលការដោះលែងស្ដ្រីពរពោះជំនួសជាតិហ្វីលីពីន១៣នាក់កាលពីចុងឆ្នាំ២០២៤កន្លងទៅ។
លោក Marcos ថ្លែងក្នុងសន្នីសិទសារព័ត៌មានជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅវិមានប្រធានាធិបតីហ្វីលីពីនថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថាលោកសូមអរគុណដ៏ខ្ពង់ខ្ពស់ថ្វាយព្រះមហាក្សត្រកម្ពុជាចំពោះការលើកលែងទោសនេះ។
លោកថា៖ «ពួកយើងសូមអរគុណដល់រដ្ឋាភិបាលកម្ពុជាសម្រាប់សុវត្ថិភាព និងសុខមាលរបស់ពួកគេ»។

លោកថានេះគឺស្ថិតក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានការពារសហគមន៍ជនជាតិហ្វីលីពីនពីឧក្រិដ្ឋជន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាឆ្នាំនេះជាខួប៦៨ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន ដែលបានកសាងកាន់តែរឹងមាំក្នុងកិច្ចសហប្រតិបតិ្តការរបស់ប្រទេសទាំងពីរ។
គួរឱ្យដឹងថាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣នាក់ដែលកំពុងពរពោះពី១ខែ ដល់៧ខែ ត្រូវបានចាប់ខ្លួនក្នុងពេលដែលសមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាមួយកន្លែងក្នុងស្រុកមុខកំពូលខេត្តកណ្ដាល។ ក្រោយចាប់ខ្លួនតុលាការខេត្តកណ្ដាលនៅដើមខែធ្នូ ឆ្នាំ២០២៤ បានសម្រេចផ្ដន្ទាទោសពីបទប៉ុនប៉ងជួញដូរមនុស្សឆ្លងដែនជាប់ពន្ធនាគារចំនួន៤ឆ្នាំ ។
ទោះជាយ៉ាងណាតាមរយៈការសម្របសម្រួលពីប្រទេសទាំងពីរ ស្រ្តីទាំង១៣នាក់ត្រូវបានអាជ្ញាធរកម្ពុជាសម្រេចបញ្ជូនត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញនៅថ្ងៃតី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោយមានការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


