ព័ត៌មានជាតិ
តុលាការជូនដំណឹងឱ្យលោក រ៉ុង ឈុន សងសំណងទៅកាន់គណៈកម្មាធិការចម្រុះព្រំដែន
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក យី សុខវួច បានផ្ញើលិខិតជូនដំណឹងមួយច្បាប់ពីការអនុវត្តន៍សាលក្រមដែលចេញដោយតុលាការកំពូល សាលាឧទ្ទរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឱ្យលោក រ៉ុង ឈុន និងមនុស្ស២នាក់ផ្សេងទៀតរួមគ្នាសងសំណងការខូចខាតចំនួន ៤០០លានរៀល ឬស្មើនឹងប្រមាណ ១០ម៉ឺនដុល្លារអាមេរិកទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។

លិខិតជូនដំណឹងដែលបោះត្រា និងចុះហត្ថលេខានៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន អ្នកស្រី ស កណិការ និងលោក តុន និមល ត្រូវយកប្រាក់មកបង់ឱ្យម្ចាស់បំណុលនៃការអនុវត្តនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ។
ក្នុងលិខិតដដែលនោះតុលាការបានព្រមានថានឹងមានវិធានការផ្លូវច្បាប់បន្ថែមទៀតប្រសិនកូនបំណុលមិនអនុវត្តតាមការជូនដំណឹងនេះ។

ការបង្គាប់ឱ្យសងសំណងការខូចខាតនេះគឺពាក់ព័ន្ធនឹងសំណុំរឿងល្មើស ញុះញង់បង្កឲ្យមានភាពវឹកវរ អំឡុងពេលលោក រ៉ុង ឈុន ចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ កាលពីខែកក្កដា ឆ្នាំ២០២០ និងបានចេញសេចក្តីថ្លែងការណ៍ថាការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានចាត់ទុកថាសេចក្ដីថ្លែងការជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្ត សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល ព្រមទាំងប្ដឹងលោកទៅតុលាការផងដែរ។
ករណីនេះតុលាការតាំងពីសាលាដំបូង រហូតដល់តុលាការកំពូលបានសម្រេចចោទប្រកាន់ និងរក្សាទុកនូវការផ្តន្ទាទោសលោកដាក់ពន្ធនាគារ២ឆ្នាំ និងមនុស្ស២នាក់ទៀតដាក់ពន្ធនាគារ២០ខែ តែត្រូវអនុវត្តន៍ចំនួន១ឆ្នាំ ៣ខែ ១១ថ្ងៃ ព្រមទាំងពិន័យឱ្យបង់ប្រាក់សំណងការខូតខាតទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាចំនួន៤០០លានរៀល៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ