ព័ត៌មានជាតិ
លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សូ ណារ៉ូ បានលើកឡើងថាបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ប្រទេសហ្វីលីពីនដើម្បីបញ្ជូនពលករទៅក្រៅប្រទេសអាចជួយដល់កម្ពុជាបានក្នុងការបញ្ជូនពលករជំនាញទៅក្រៅប្រទេសបានដោយមានគុណភាព។
ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅយប់ថ្ងៃទី១១ ខែកុម្ភៈ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៅប្រទេសហ្វីលីពីនលោក សូ ណារ៉ូ បានលើកឡើងពីលទ្ធផលផ្លែផ្កាជាច្រើននៃដំណើរទស្សនកិច្ចរបស់សម្ដេចដែលសម្រេចបាននូវអនុស្សារណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួន៨ជាមួយរដ្ឋាភិបាលហ្វីលីពីន និង២កិច្ចព្រមព្រៀងក្នុងវិស័យឯកជន។

លោកបានបង្ហាញចំណាប់អារម្មណ៍ពីការបញ្ជូនពលករទៅក្រៅប្រទេសដោយប្រទេសហ្វីលីពីនដែលោកបានពលករហ្វីលីពីនមានដល់ជាង១២លាននាក់ ដែលបានបង្ហាញពីសមត្ថភាពក្នុងការបណញុះបណ្ដាលជំនាញ TVET របស់ប្រទេសនេះ។
លោកថា៖ «បើសិនជាកម្ពុជានឹងហ្វីលីពីនមានការសហប្រតិបត្តិការដើម្បីផ្លាស់ប្ដូរជួយគ្នាក្នុងការបណ្ដុះបណ្ដាលគឺល្អណាស់! ជាពិសេសគឺមេរៀននៃការបណ្ដុះបណ្ដាលរបស់ហ្វីលីពីនគឺសម្បូរបែបហើយមានកម្រិតស្ដង់ដារអន្តរជាតិតែម្ដង»។
លោកបន្ដែមការបន្ថែមស្ដង់ការនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះនឹងអាចធ្វើឱ្យពលករកម្ពុជាកាន់តែមានឱកាសទទួលបានប្រាក់ខែខ្ពស់ផងដែរ។

បច្ចុប្បន្នកម្ពុជាមានពលករទៅធ្វើការនៅក្រៅប្រទេសជាង១លាន២សែននាក់។
គួរឱ្យដឹងផងដែរថាក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្ដេចធិបតីទៅកាន់ប្រទេសហ្វីលីពីនរដ្ឋាភិបាលប្រទេសទាំងពីរបានសម្រេចអនុស្សារណៈនិងកិច្ចព្រមព្រៀងចំនួន៨ ដោយក្នុងនោះក៏មានអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


