ព័ត៌មានអន្ដរជាតិ
ស៊ូដង់កំពុងជួបវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក
សហភាពអាហ្វ្រិក បានព្រមានថា សង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់បាននិងកំពុងបង្កើតនូវ«វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក» ខណៈសង្គ្រាមនេះបានរាំរាំងការរផ្តល់ជំនួយដល់ប្រជាជនដែលកំពុងរងផលប៉ះពាល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១២ខែកុម្ភៈនេះ។

ជម្លោះរវាងរយោធាស៊ូដង់គាំទ្រឧត្តមសេនីយ៍ និងកងកម្លាំងគាំទ្ររហ័ស (RSF) គាំទ្រប្រធានាធិបតី កំពុងរារាំងដល់ការផ្តល់ជំនួយដល់ប្រជាជនដែលទទួលរងការវាយប្រហារ និងការគំរាមកំហែងនៃគ្រោះទុរភិក្ស ដែលនឹងធ្វើឲ្យវិបត្តិមនុស្សធម៌កាន់អាក្រក់ទៅៗ។
លោក Mohamed Ibn Chambas ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់សហភាពអាហ្វ្រិក ( AU ) ស្តីពីប្រទេសស៊ូដង់ (HLP-Sudan) បាននិយាយថា៖«សង្រ្គាមបានរារាំងដល់ការទទួលបានជំនួយមនុស្សធម៌ ដែលនាំឱ្យមានការខ្វះខាតស្បៀងអាហារ និងការស្រេកឃ្លានកាន់តែធ្ងន់ធ្ងរ»។ លោកបានបន្តថា៖ «កុមារ និងស្ត្រីត្រូវបានគេរំលោភបំពានជាបន្តបន្ទាប់ ហើយមនុស្សចាស់ ឈឺខ្វះជំនួយផ្នែកវេជ្ជសាស្រ្ដ។ ទាំងនេះគឺជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក»។
ចំណែកលោក Wilson Almeida Adao មន្ត្រីជាន់ខ្ពស់សហភាពអាហ្វ្រិក AU សម្រាប់សុខុមាលភាពកុមារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការចូលមន្ទីរពេទ្យដោយសារកង្វះអាហារូបត្ថម្ភបានកើនឡើង៤៤ភាគរយក្នុងឆ្នាំ ២០២៤ជាមួយនឹងកុមារជាង ៤៣១០០០ នាក់បានទទួលការព្យាបាល ហើយកុមាររាប់សែននាក់ឥឡូវនេះកំពុងខ្វះអាហារូបត្ថម្ភ។ លើសពីនេះក៏មានរបាយការណ៍នៃការរំលោភធ្ងន់ធ្ងរ រួមទាំងការវាយប្រហារលើសាលារៀន និងមន្ទីរពេទ្យ ការបង្ខំឱ្យជ្រើសរើសកុមារធ្វើទាហាន និងការរារាំងមិនឲ្យទទួលបានជំនួយមនុស្សធម៌ជាដើម។
គួរបញ្ជាក់ថាសង្គ្រាមនៅស៊ូដង់បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ ២០២៣ រវាងរដ្ឋាភិបាលយោធាស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានធ្វើឲ្យជម្លៀសប្រជាជនប្រមាណ១២លាននាក់។ យោធាស៊ូដង់គ្រប់គ្រងភាគខាងកើត និងខាងជើងនៃប្រទេស ខណៈដែល RSF កាន់កាប់ភាគច្រើននៃតំបន់ Darfur៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


