ព័ត៌មានជាតិ
ដេត ម៉ាលីណា ចេញមុខបញ្ជាក់ច្បាស់ៗ ហើយទម្លាយសារសំឡេងអតីតស្វាមីឲ្យលុយមេដោះដើម្បីប្រឌិតរឿង
អ្នកនាង ដេត ម៉ាលីណា ចេញមុខបដិសេធបញ្ហាដែលថា នាងបានដើរលេងផឹកស៊ី មិនមើលថែទាំកូន និងបានច្រានចោលរឿងលួចមានទំនាក់ទំនងជាមួយបុរសជនទី៣ថាជា ការចោទប្រកាន់ប្រឌិតពីម៉ែដោះទាំងស្រុង។

នៅរសៀលនេះ ស្ត្រីមេម៉ាយកូន៣ អ្នកនាង ដេត ម៉ាលីណា បានមកបកស្រាយបញ្ហាចម្រូងចម្រាសជាមួយ លោក ឌួង ឆាយ ដែលចោទប្រកាន់នាងថាមានជនទី៣ ដោយនាងនិយាយថា វាជារឿងប្រឌិតរបស់អតីតស្វាមី ដែលជាអ្នកជួលម៉ែដោះកូនស្រីមកបំភ្លៃ លាបពណ៌ឱ្យនាងសុទ្ធសាធ។ មិនតែប៉ុណ្ណោះ អ្នកនាងក៏មានសារសំឡេងរបស់ម៉ែដោះដែលសារភាពថាបានទទួលលុយពីលោក ឌួង ឆាយ ទៀតផង។

នៅលើផេកផ្លូវការអ្នកនាង ដេត ម៉ាលីណា បានរៀបរាប់ថា លោក ឌួង ឆាយបានឱ្យលុយម៉ែដោះសម្ដែងប្រឌិតចោទប្រកាន់ទៅលើរូបនាងថា បានដើរលេងផឹកស៊ី មិនមើលថែរក្សាកូន និងថែមទាំងកុហកលាបពណ៌ថា មានទំនាក់ទំនងជាមួយជនទី៣ និយាយទូរស័ព្ទជាមួយមនុស្សប្រុសរាល់យប់ ដែលរឿងទាំងនោះមិនមែនជាការពិតទេ ព្រោះខ្លួនមិនដែលមានជនទី៣ទាល់តែសោះ។

ស្រ្តីមេម៉ាយរូបនេះបន្ថែមថា បើសិនជាអ្នកនាងពិតជាមានបុរសទី៣ច្បាស់មែន សូមឱ្យ ម៉ែដោះមកបកស្រាយថា ជនទីបីនោះមានឈ្មោះអ្វី ហើយនាំយកភ័ស្តុតាងរូបភាពមកបញ្ចាក់ផង ព្រោះអីគាត់បានតាមដានអ្នកនាងគ្រប់សកម្មភាព។ អ្នកនាងបន្តទៀតថា គ្រប់ការចោទប្រកាន់ គួរតែមានភ័ស្តុតាង មិនមែននិយាយតែមាត់អញ្ចឹងទេ ។
ក្រោយអះអាងការពារខ្លួន អ្នកនាង ម៉ាលីណា បានបកទៅលោក ឌួង ឆាយ វិញថា ការពិតអតីតស្វាមីនោះទេដែលជាអ្នកមានស្រី ខណៈអ្នកនាងកំពុងពពោះ ធ្លាក់ឈាម ចូលសម្រាកពេទ្យដោយគ្មានវត្តមានប្ដីនៅជាមួយ។

អ្នកនាង ដេត ម៉ាលីណា រៀបរាប់ទៀតថា រឿងរ៉ាវរវាងខ្លួននិងលោក ឌួង ឆាយ មានច្រើនទៀត គ្រាន់តែនិយាយទៅក៏មិនបានអីមកវិញ។ ដូច្នេះអ្នកនាងចង់បញ្ជាក់ថា លោក ឌួង ឆាយ ជាមនុស្សប្រភេទពូកែកុហកនិងសម្ដែង។ ហេតុនេះបងប្អូនអាចគិតតាមការគួរ ពីព្រោះនាងជាជនរងគ្រោះ ប៉ុន្តែអតីតស្វាមីបានលាបពណ៌ឱ្យនាងសព្វគ្រប់បែបយ៉ាង៕
វីដេអូខាងក្រោម៖
អត្ថបទ៖ សន្យា
ចុចអាន៖ សំបុត្រចុងក្រោយរបស់ប្អូនស្រី វី ឌី ណែ ត ផ្ញើជូនម្ដាយមុនពេល ស្លាប់ អានហើយចង់ស្រក់ទឹកភ្នែក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


