Connect with us

សន្តិសុខសង្គម

អាជ្ញាធរក្រុងបាត់ដំបង ចុះរុះរើសំណង់រំលោភដីចំណីស្ទឹងសង្កែ ក្រោយមានការណែនាំ

បានផុស

នៅ

អាជ្ញាធរក្រុងបាត់ដំបង កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះរុះរើសំណង់រឹងមាំមួយកន្លែងដែល​សាង​សង់​រំលោភចំណីដីស្ទឹងសង្កែ ក្រោយមានការណែនាំពីអភិបាលខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការចុះរុះរើសំណង់រំលោភលើមាត់ស្ទឹងសង្កែនេះ ធ្វើឡើងក្រោយពីលោក សុខ លូ បានណែនាំដល់រដ្ឋបាលក្រុងឲ្យចុះពិនិត្យលើចំណុចជាក់ស្តែងដែលម្ចាស់សំណង់បានរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយណែនាំឲ្យរុះរើតែម្តង។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថា លោកបានចាត់លោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលក្រុងដឹកនាំមន្រ្តីចំរុះសំណង់ ក្នុងនោះមានការចូលរួមពីលោកចៅសង្កាត់ ប្រធានភូមិ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់វត្តគរផងដែរ។ ដែលសំណង់នេះ បានសាងសង់រំលោភចូលដីចំណីស្ទឹងសង្កែ នៅចំណុចក្រុមទី១១ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានរុះរើទាំងស្រុងវិញហើយ។

លោក លាង វាសនា បានឱ្យបន្តថា សំណង់ខាងលើជាសំណង់លំនៅឋានចាស់ ដែលម្ចាស់ឈ្មោះ មាស សំបុណ្យ បានរស់នៅយូរមកហើយ តាំងពីលោកមិនទាន់ចូលកាន់ដំណែងជាអភិបាលក្រុងមកម្លេះ ប៉ុន្តែរយៈពេលចុងក្រោយនេះ ក៏ស្រាប់តែម្ចាស់សំណង់នេះ បានលួចសាងសង់សំណង់បន្តុបបន្ថែមលយចូលដីចំណីស្ទឹងសង្កែប្រហែលពីរម៉ែត្រជាងទៅ៣ម៉ែត្រតែម្តង។

ការចុះរុះរើយ៉ាងឆាប់រហ័សនេះ ត្រូវបានប្រជាពលរដ្ឋ និងមហាជនសាទរចំពោះចំណាត់ការរបស់អាជ្ញាធរខេត្ត ដើម្បីជាគំរូដល់អ្នកផ្សេងទៀត កុំឲ្យឆ្លៀតឱកាសក្នុងការសាងសង់លយចូលស្ទឹងសង្កែ។ ដើម្បីកុំឱ្យប៉ះពាល់បរិស្ថានទឹកស្ទឹងសង្កែ ក៏ដូចជាសោភ័ណ្ឌភាពក្រុងបាត់ដំបង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម