សេដ្ឋកិច្ច
លោកស្រី ឆាយ ស៊ីវលីន លើកឡើងហេតុផលមួយចំនួន ធ្វើឱ្យមានកំណើនភ្ញៀវទេសចរមកកម្ពុជា
លំហូរភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា នៅក្នុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ បានកើនឡើងជាបន្តបន្ទាប់ ដោយសារសុខសន្តិភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ថា៖ «យើងឃើញថា តាំងពីឆ្នាំ ២០២៤ ក៏ដូចជាដើមឆ្នាំ ២០២៥ លំហូរភ្ញៀវទេសចរគឺចូលជាលំដាប់ ការកើនឡើងទាំងអស់នេះ មានកត្តាជាច្រើន ដូចជាសុខសន្តិភាព កន្លែងណាមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ទើបភ្ញៀវទេសចរមានទំនុកចិត្តក្នុងការធ្វើដំណើរចូលមក»។
លោកស្រី ឆាយ ស៊ីវលីន បន្ថែមថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ផ្លូវល្បឿនលឿនទៅកាន់ទីតាំងតំបន់ទេសចរណ៍ក៏ជាកត្តាទាក់ទាញភ្ញៀវទេសចណ៍ផងដែរ។
លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា ការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋភិបាលដែលបានដាក់ចេញយន្តការបន្តបន្ទាប់ដើម្បីជួយទៅដល់វិស័យទេសចរណ៍ ជួយទៅដល់អាជីវកម្មទេសចរណ៍ដែលទទួលនូវវិបត្តិតាំងពីកូវីដ១៩ ដើម្បីឱ្យពួកគាត់ឆាប់ងើបត្រឡប់មកវិញ ដើម្បីផ្គត់ផ្គង់ទៅដល់ទេសចរណ៍។

លោកស្រី ឆាយ ស៊ីវលីនបញ្ជាក់៖ «ទាល់តែមានការងើបត្រឡប់មកវិញផ្គត់ផ្គង់សេវាកម្មទេសចរណ៍ទាំងអស់ហ្នឹងទើបទាក់ទាញទេសចរណ៍បាន ការផ្សព្វផ្សាយ ការខិតខំប្រឹងប្រែង ការចូលរួមពីវិស័យឯកជនគឺខ្លាំងក្លា ការលើកទឹកចិត្តពីរាជរដ្ឋាភិបាលដើម្បីឱ្យស្ថាប័នពាក់ព័ន្ធធ្វើការជាមួយឯកជន ដែលធ្វើឱ្យពួកយើងខិតខំប្រឹងប្រែងរត់រកគ្នា លើកទឹកចិត្តគ្នាដើម្បីធ្វើគោលនយោបាយមកដើម្បីទាក់ទាញទេសចរណ៍ អញ្ចឹងខាងរដ្ឋធ្វើគោលនយោបាយ ខាងឯកជនក៏បានផ្ដល់នូវធាតុចូល ដើម្បីផ្ដល់ជាការលើកទឹកចិត្តដល់អ្នកធ្វើដំណើរចូលមកកម្ពុជា»។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានលើកឡើងថា ការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងក្នុងអត្រា ៦ ភាគរយ នៅឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមានកំណើនទាប។
យោងតាមក្រសួងទេសចរណ៍នៅក្នុងឆ្នាំ ២០២៤ កម្ពុជារកចំណូលពីទេសចរណ៍អន្តរជាតិសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។
នៅក្នុងឆ្នាំ២០២៤ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


