Connect with us

នយោបាយ

រដ្ឋសភាចាត់ទុកអ្នកប៉ុនប៉ងធ្វើឃាតសម្ដេចតេជោនិងគ្រួសារជាក្រុមនិយមជ្រុលគ្មានសាសនា

បានផុស

នៅ

រដ្ឋសភាកម្ពុជាបានចេញញាត្តិថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ដោយបានចាត់ទុកអ្នកដែលប៉ុនប៉ងនេះជាទង្វើជ្រុលនិយម អគតិ គ្មានសាសនា មិនស្គាល់បុណ្យបាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងញាត្តិចុះថ្ងៃទី១៣ ខែកុម្ភៈ សភាជាតិបានលើកឡើងថាគម្រោងវាយប្រហារនេះជាអំពើភេរវកម្ម ប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ ប្រឆាំងឱវាទសាសនា ហើយជាការប្រមាថធ្ងន់ធ្ងរដល់ឥស្សរជនកំពូលជាតិ។

ក្នុងញាត្តិនោះសភាបានលើកឡើងថា៖ «មិនគូរណាគ្រាន់តែដើម្បីចិញ្ចឹមមហិច្ចតានយោបាយខ្មៅកខ្វក់របស់ខ្លួនក្នុងការដណ្ដើមអំណាចដោយខុសច្បាប់ ពួកគេបានប្រព្រឹត្តិទង្វើបាប គ្មានសីលធម៌បែបនេះឡើយ»។

សភាជាតិក៏បានលើកឡើងផងដែរថាការសាបព្រោះវប្បធម៌ហិង្សា ការគុំគួនទាំងនេះគឺជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ ធ្វើឱ្យមានការបែកបាក់ជាតិ និងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមឡើងវិញបាន។ ក្នុងនោះរដ្ឋសភាក៏ជំរុញដល់ពលរដ្ឋ​ឱ្យសហការរាយការណ៍ដល់អាជ្ញាធរដើម្បីផ្ដន្ទាទោសដល់សកម្មភាពរបស់ក្រុមនេះផងដែរ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវខ្សែអាត់សំឡេងរបស់ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេច និងគ្រួសារដោយបានប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។ ជាការឆ្លើយតបសម្ដេចតេជោថា បានដឹងថាមេខ្លោងនៃគម្រោងធ្វើឃាតសម្ដេចជាអ្នកណាហើយ តែថាពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន»

នៅមិនទាន់មានភាគីណាមួយចេញមកអះអាងទទួលខុសត្រូវពីការប្រើប្រាស់ភាសាហិង្សាបែបនេះនោះឡើយ ខណៈគណបក្សនយោបាយ និងស្ថាប័នជាច្រើននៅកម្ពុជាបានចេញមកថ្កោលទោសជាបន្តបន្ទាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម