ព័ត៌មានអន្ដរជាតិ
ជប៉ុនវ៉ាដាច់ថៃ ជាទិសដៅកំពូលសម្រាប់ភ្ញៀវទេសចរចិននៅចូលឆ្នាំចិន
ប្រទេសជប៉ុនបានវ៉ាដាច់ថៃ ដោយក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមកំពូលសម្រាប់ភ្ញៀវទេសចរចិនក្នុងអំឡុងបុណ្យចូលឆ្នាំចូលឆ្នាំចិនរយៈពេល៨ថ្ងៃ ដែលបញ្ចប់ទៅកាលពីថ្ងៃ ៤ កុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។

ការកក់ដំណើរកំសាន្តរបស់ភ្ញៀវទេសចរចិន បានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។ នេះជានិន្នាការដូចគ្នាទៅនឹងឆ្នាំ ២០២៤ ទាំងមូល ដែលភ្ញៀវទេសចរអន្តរជាតិ ទៅធ្វើដំណើរកំសាន្តនៅជប៉ុនច្រើនជាងនៅថៃ។
ទិន្នន័យពីអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រទេសជប៉ុនបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិចំនួន ៣៦,៨៧ លាននាក់ក្នុងឆ្នាំ ២០២៤ ធៀបនឹងប្រទេសថៃ ដែលទទួលភ្ញៀវអន្តរជាតិ ៣៥,៥៥ លាននាក់។ កំណើនភ្ញៀវទេសចរចិន ជាកត្តាជំរុញសំខាន់ក្នុងកំណើនទេសចរណ៍ជប៉ុន។

របាយការណ៍របស់ទីភ្នាក់ងារទេសចរណ៍អនឡាញ Trip.com Group បានបង្ហាញថា ការធ្វើដំណើរក្រៅប្រទេសពីប្រទេសចិនបានកើនឡើង ៣០ ភាគរយ ធៀបនឹងឆ្នាំមុន ក្នុងអំឡុងបុណ្យចូលឆ្នាំ។ ហើយបើតាមក្រុមហ៊ុនទេសចរណ៍ Dongcheng Travel ជប៉ុនបានក្លាយជាគោលដៅទេសចរណ៍កំពូលសម្រាប់ភ្ញៀវទេសចរចិន បន្ទាប់មកគឺម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង និងថៃ។
តម្លៃសំបុត្រយន្តហោះទាប ក៏បានរួមចំណែកដល់កំណើនការធ្វើដំណើរកំសាន្តទៅក្រៅប្រទេសរបស់ទេសចរចិនផងដែរ។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបានរាយការណ៍ថា ជើងហោះហើរអន្តរជាតិជាមធ្យមចំនួន ១ ៨៨៨ បានហោះចេញពីចិន ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី គឺកើនឡើង ២៤,៦ ភាគរយ ធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុន Dongcheng Travel បានរាយការណ៍ថា ការកក់ជើងហោះហើរទៅកាន់គោលដៅដែលកំពុងពេញនិយមដូចជាក្រុង Sapporo និង Chiba របស់ជប៉ុន ក្រុង Johor របស់ម៉ាឡេស៊ី ក្រុង Da Nang របស់វៀតណាម និងខេត្ត Cebu របស់ហ្វីលីពីន បានកើនឡើងរហូតដល់ ៥ ដង។

ការបន្ធូរបន្ថយទិដ្ឋាការ បានធ្វើឱ្យក្រុមហ៊ុនស្រាវជ្រាវទេសចរណ៍ JTB ព្យាករថា ចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅជប៉ុននៅឆ្នាំ ២០២៥ នឹងកើនឡើង ៣៣ ភាគរយ ដល់ប្រមាណ ៩,៣ លាននាក់។ ទីតាំងជិតគ្នារវាងជប៉ុន និងចិន និងកម្សោយនៃប្រាក់យ៉េន(ជប៉ុន) ក៏ជាផ្នែកមួយនៃភាពទាក់ទាញរបស់ជប៉ុនផងដែរ។
គួរគូសបញ្ជាក់ថា ជប៉ុនមានបំណងទាក់ទាញភ្ញៀវទេសចរចំនួន ៦០ លាននាក់នៅឆ្នាំ ២០៣០ កើនឡើងពី ៣៦,៨ លាននាក់ក្នុងឆ្នាំ ២០២៤។ យ៉ាងណាមិញ ការធានាការចំណាយខ្ពស់ពីភ្ញៀវទេសចរចិននៅតែជាបញ្ហាប្រឈមមួយ ចំពេលចិនជួបប្រទះនឹងភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


