Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំងល្បែងស៊ីសងជាច្រើនកន្លែងក្នុងមូលដ្ឋាន

បានផុស

នៅ

ទីតាំងល្បែងស៊ីសងមាន់ជល់ ឡូតូតាមប្រព័ន្ធអនឡាញ និងប៊ូលភ្នាល់ដាក់លុយ នៅតាមហាងកាហ្វេ តារាងបាល់ទះ និងកន្លែងប៊ុកប៊ីយ៉ា ជាច្រើនទីតាំងត្រូវបានកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបដងហូតសម្ភារៈមួយចំនួនយកទៅរក្សាទុក​ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានប្រាប់ថា ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនោះមានច្រើនទីតាំងដែលបានចុះបង្រ្កាប ក្នុងនោះទីតាំងទី១ តារាងបាល់ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ដកហូតបានគ្រាប់ប៊ូល និងដងកឺបុកប៊ីយ៉ាមួយចំនួន។ ទីតាំងទី២ ផ្ទះលក់ដូរនៅក្នុងបុរីឡាយគង់ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ដកហូតបានម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ។ ទីតាំងទី៣ ផ្ទះបុកប៊ីយ៉ា ក្នុងភូមិព្រព្រៃល្ង សង្កាត់ចោមចៅទី២ ដកហូតបានម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ទីតាំងទី៤ ហាងកាហ្វេ២ទីតាំង នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ដកហូតម៉ាស៊ីនកុំព្យូទ័រ៦គ្រឿង។ ទីតាំងទី៥ នៅខាងក្រោយផ្សារកាណាស៊ីធីភូមិចោមចៅ១ សង្កាត់ចោមចៅទី២ រួមមានតារាងបាល់ទះមួយកន្លែងដកហូតកុំព្យូទ័រ១គ្រឿង ហាងកាហ្វេមួយកន្លែងដកហូតម៉ាស៊ីនកុំព្យូទ័រ១គ្រឿង និងកន្លែងបុកប៊ីយ៉ាមួយកន្លែងដកហូតម៉ាស៊ីនកុំព្យូទ័រ១គ្រឿង។

អាជ្ញាធរបានប្រាប់ឲ្យដឹងបន្តទៀតថា ទីតាំងទាំងអស់នោះបានលួចបង្កប់នូវល្បែងស៊ីសងរាល់ថ្ងៃ ដែលបានធ្វើឲ្យប្រជាពលរដ្ឋរិះគន់មកលើអាជ្ញាធរថា បណ្ដែតបណ្ដោយឲ្យក្រុមនោះប្រព្រឹត្តទង្វើខុសច្បាប់តាមអំពើចិត្ត។ ដោយអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរមិនបានបណ្ដោយឲ្យមានល្បែងស៊ីសងឡើយ លុះត្រាតែមិនបានដឹង តែបើដឹង គឺចុះបង្រ្កាបហើយ។ ជាមួយនឹងការចុះបង្ក្រាបនោះ អាជ្ញាធរក៏បានណែនាំឲ្យម្ចាស់ទីតាំងទាំងអស់បញ្ឈប់ការបើក​ល្បែងលួចលាក់បន្តទៀត ថ្ងៃក្រោយបើមិនស្ដាប់ទេ នឹងត្រូវឃាត់ខ្លួនទាំងម្ចាស់ចាត់ការតាមច្បាប់តែម្ដង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម