ព័ត៌មានអន្ដរជាតិ
ម្ចាស់ភោជនីយដ្ឋានល្បីឈ្មោះនៅក្រុងឡុងដ៍បាត់របស់ តែមិនប្តឹងប៉ូលិស
រូបសត្វឆ្មាជិត៥០០ក្បាលត្រូវបានលួចក្នុងរយៈពេលមួយសប្តាហ៍ពីភោជនីយដ្ឋាន Gordon Ramsay ដែលទើបបើកថ្មីក្នុងទីក្រុងឡុងដ៍។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Guardian នៅថ្ងៃទី២១ខែកុម្ភៈនេះ។

ម្ចាស់ភោជនីយដ្ឋានអាយុ៥៨ឆ្នាំដែលជាមេចុងភៅដ៏ល្បី លោក Gordon James Ramsay ថ្មីៗនេះបានបើកដំណើរការភោជនីយដ្ឋានឈ្មោះថា Lucky Cat 22 Bishopsgate នៅក្នុងអគារខ្ពស់បំផុតមួយក្នុងទីក្រុងឡុងដ៍ ដែលដាក់តាំងបង្ហាញពីរូបចម្លាក់ឆ្មាជប៉ុនដែលហៅថា maneki-neko ជាច្រើននៅក្នុងហាង។
លោក បានប្រាប់កម្មវិធី The Jonathan Ross Show របស់ ITV ថា៖«មានចោរលួចរូបសត្វឆ្មាចំនួន៤៧៧រូបកាលពីសប្តាហ៍មុន»។ ដោយរូបឆ្មានីមួយៗមានតម្លៃ៥ដុល្លារជាង ដូចនេះចំនួននេះមានន័យថា លោក Ramsay ខាតបង់ប្រាក់ចំនួន២៧១៦ដុល្លារក្នុងអំឡុងពេលមួយសប្តាហ៍។
បើតាមប៉ូលិសទីក្រុងឡុងដ៍បាននិយាយថា ខ្លួនមិនបានទទួលរបាយការណ៍ណាមួយនៃការលួចពីភោជនីយដ្ឋាននោះទេ។ ទោះយ៉ាងណាប៉ូលិសកំពុងធ្វើការស៉ើបអង្គេតពីរបៀបនៃការលួចនេះ។
រូបចម្លាក់ maneki-neko ត្រូវបានមនុស្សមួយចំនួននៅក្នុងវប្បធម៌ជប៉ុនជឿថា នាំមកនូវសំណាងល្អ និងផ្ដល់លក្ខណៈពិសេសទាក់ទាញនៅក្នុងភោជនីយដ្ឋានផងដែរ។
គួរបញ្ជាក់ថា លោក Gordon James Ramsay គឺជាមេចុងភៅដ៏ល្បីល្បាញជនជាតិអង់គ្លេស ម្ខាស់ភោជនីយដ្ឋាន ពិធីករទូរទស្សន៍ និងជាអ្នកនិពន្ធ។ លោកត្រូវបានគេស្គាល់ក្នុងកម្មវិធីទូរទស្សន៍ Hell’s Kitchen និង Ramsay’s Kitchen Nightmares Reality TV។
ភោជនីយដ្ឋានរបស់គាត់គឺភោជនីយដ្ឋាន Gordon Ramsay ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ និងមានជាង៨០ ទីតាំងនៅទូទាំងពិភពលោកហើយបានទទួលរង្វាន់ ១៧ Michelin Stars ផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


