ព័ត៌មានជាតិ
ក្រោយប្រព្រឹត្តទង្វើមិនគប្បីក្នុងតំបន់អង្គរ បុរសជនជាតិកូរ៉េ បានចេញសុំទោស និងលែងធ្វើជាអ្នកបកប្រែ
បុរសជនជាតិកូរ៉ម្នាក់ ដែលជាអ្នកបកប្រែ បានចេញមុខសុំទោសជាសាធារណៈចំពោះការប្រព្រឹត្តទង្វើមិនគប្បីអសីលធម៌ក្នុងតំបន់អង្គររបស់កម្ពុជា។ ខណៈមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានបញ្ឈប់បុរសនេះលែងឱ្យប្រកបអាជីពជាអ្នកបកប្រែតែម្ដង។

បុរសជនជាតិកូរ៉េម្នាក់នេះ ឈ្មោះ ហ្វាង ប៊ុកដុង ជាអ្នកបកប្រែបន្តភាសាកូរ៉េ នៅខេត្តសៀមរាប ខណៈពេលដែលកំពុងដឹកនាំភ្ញៀវទេសចរដើរកម្សាន្តនៅតំបន់អង្គរ បានឈរបន្ទោបង់ (នោម) ដាក់ក្នុងកូនដបទឹកសុទ្ធ ហើយក៏ចាក់ទឹកនោមចេញពីកូនដប ពេលដឹកនាំភ្ញៀវរបស់ខ្លួន ទៅដល់ក្នុងបរិវេណប្រាសាទអង្គរវត្ត។ វីដេអូអំពីសកម្មភាព ដែលមិនគួរកើតមាននេះត្រូវបានគេថតជាប់ និងបង្ហោះលើបណ្តាញសង្គម។ អ្នកលេងបណ្ដាញជាពលរដ្ឋខ្មែរ បានសម្ដែងការមិនពេញចិត្តចំពោះទង្វើអសីលធម៌ និងមិនសមរម្យនេះ ហើយបានស្នើឱ្យអាជ្ញាធរចាត់វិធានការ។
ក្រោយឃើញព័ត៌មានេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានហៅជនជាតិកូរ៉េរូបនេះ មកសួរនាំ ដើម្បីចាត់វិធានការតាមនីតិវិធីរដ្ឋបាល។ ក្នុងពេលជួបជាមួយមន្ត្រីជំនាញ បុគ្គលជាអ្នកបកប្រែភាសាកូរ៉េ បានសារភាព និងទទួលស្គាល់ចំពោះកំហុសរបស់ខ្លួន និងបានចេញលិខិតសុំទោសចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់។

ជនជាតិកូរ៉េនេះ បានសារភាពនៅមន្ត្រីជំនាញកម្ពុជា ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ រូបគេបាននាំភ្ញៀវទេសចរកូរ៉េមួយក្រុមមកទស្សនាប្រាសាទអង្គរវត្ត ហើយបានបន្ទោរបង់ (នោម) នៅទីកន្លែងសាធារណៈក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌរបស់ពិភពលោក។
លោក ថា «ខ្ញុំពិតជាសោកស្តាយចំពោះទង្វើដែលខ្ញុំបានប្រព្រឹត្ត និងទទួលស្គាល់កំហុសនេះ ព្រមទាំងធ្វើការសុំទោសជាសាធារណៈទៅកាន់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់ចំពោះកំហុសខាងលើ»។
ភ្ជាប់ជាមួយការសុំទោស អ្នកបកប្រែជនជាតិកូរ៉េនេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប បញ្ឈប់សកម្មភាពលែងឱ្យគាត់ដើរបកប្រែកតែម្ដង ហើយក៏ក្រុមហ៊ុន រួមទាំងអ្នកបកប្រែកកូរ៉េផ្សេងទៀត ក៏បានឯកភាព ឱ្យបុរសនេះឈប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក គង់ សឿន អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។

លោក គង់ សឿន លើកឡើងដូច្នេះថា៖ «គាត់មានជំងឺនោមញឹក មានអាយុ៦៣ឆ្នាំ ហើយគាត់អត់អាចគ្រប់គ្រងទឹកនោមបាន ហើយគាត់សារភាព តាំងមុនយើងសួរហ៎។ អ៊ីចឹង ជាការវិវត្តថ្មីមួយទៀត យើងគិតថា បើយើងធ្វើកិច្ចសន្យាជាមួយគាត់ ក៏គាត់មិនអាចគ្រប់គ្រងការនោមបាន អ៊ីចឹង ជាបច្ចេកទេស យើងផ្អាកគាត់តែម្ដង ឈប់ឱ្យគាត់ដើរបកប្រែទៀតហើយ ហើយសាម៉ីខ្លួនគាត់ ក៏ពេញចិត្តដែរ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


