សេចក្ដីជូនដំណឹង
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
សាលាអន្តរជាតិលំដាប់ពិភពលោកបានប្រារព្ធកម្មវិធីសម្ពោធយ៉ាងអធឹកអធម ដោយមានការចូលរួមជាកិត្តិយសពីលោកឯកអគ្គរាជទូតអង់គ្លេស និងអាណាព្យាបាលសិស្សជាច្រើនរូប។

រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានប្រារព្ធកម្មវិធីសម្ពោធយ៉ាងអធឹកអធមនៅសណ្ឋាគារ Shangri-la Phnom Penh នាថ្ងៃទី ២២ កុម្ភៈ ដោយមានការចូលរួមជាកិត្តិយសពីលោកឯកអគ្គរាជទូតអង់គ្លេស និងអាណាព្យាបាលសិស្សជាច្រើនរូប។ លើសពីនេះ ក៏មានការចូលរួមពីសំណាក់នាយកសាលា និង លោកគ្រូ អ្នកគ្រូជាច្រើនរូបពីចក្រភពអង់គ្លេស។

រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) មានដើមកំណើតពីចក្រភពអង់គ្លេស ដែលមានប្រតិបត្តិការដល់ ៣៥០ឆ្នាំមកហើយ។ សាលានឹងប្តេជ្ញាផ្តល់ការអប់រំស្តង់ដាអន្តរជាតិ ដែលរួមបញ្ចូលនូវឧត្តមភាពនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេសរួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

RGSPP ផ្តល់ជូននូវកម្មវិធីសិក្សាច្រើនកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ និងបើកទទួលសិស្សចាប់ពីអាយុ២ឆ្នាំដល់ ១៨ឆ្នាំ។
RGSPP គឺជាផ្នែកសំខាន់មួយនៃបណ្តាញអន្តរជាតិរបស់ Reigate Grammar School ចែករំលែកធនធានអប់រំដែលមានគុណភាពខ្ពស់ជាមួយសាខានៅទីក្រុង ណានជីង ហាណូយ រីយ៉ាត់ សាចា ឌូបៃ កូឡាឡាំពួរ និងលើសពីនេះ សិស្សនឹងមានឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដើម្បីពង្រីកទស្សនៈពិភពលោករបស់ពួកគេ។

គួរជម្រាបថា សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) បើកទទួលចុះឈ្មោះចាប់ថ្ងៃនេះតទៅ ហើយនឹងបើកឱ្យចូលរៀនជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ២០២៥ នាពេលខាងមុខនេះ។ ខាងសាលាក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% និងមានការផ្តល់ជូននូវអាហាររូបករណ៍ជាច្រើនដល់សិស្សដែលមានសមត្ថភាព។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៊ីមែល [email protected]។
សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) មានទីតាំលើផ្លូវជាសុផារ៉ាលេខ ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបជីម៉ុង 598)៕




អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


