KPT+
អ្នកកាសែតម្នាក់ ចោទ Ashley ថា ដាក់អន្ទាក់ Elon Musk
កាលថ្ងៃទី ២១ ខែកុម្ភៈ Ashley St. Clair បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Elon Musk នៅតុលាការកំពូល Manhattan ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយសុំឲ្យមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បញ្ជាក់ពីភាពជាឪពុករបស់កូនដែលនាងសម្រាលបាន ៥ ខែមុន។
ដូចពេលដែលអ្នកនិពន្ធស្រីបានប្រកាសថា នាងសម្រាលបានកូនរបស់ Elon Musk មហាសេដ្ឋីបច្ចេកវិទ្យារូបនេះមិនបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយអំពីពាក្យបណ្ដឹងនោះទេ។ យ៉ាងណាមិញ លោកបានធ្វើសកម្មភាពគួរឲ្យកត់សម្គាល់មួយចំនួន ទាក់ទងនឹងរឿងអាស្រូវផ្ទាល់ខ្លួនរបស់លោកនៅលើបណ្ដាញសង្គម។

មួយថ្ងៃបន្ទាប់ពីព័ត៌មានបានបែកធ្លាយថា Ashley កំពុងប្តឹង Elon Musk អ្នកកាសែត Laura Loomer ដែលមានអ្នកតាមដានជាង ១.៤ លាននាក់នៅលើ X បានចោទប្រកាន់អ្នកនិពន្ធស្រីថាបានដាក់អន្ទាក់សម្រាប់បុរសមានបំផុតរបស់ពិភពលោក។
អ្នកកាសែត Loomer បានរិះគន់ Ashley យ៉ាងដូច្នោះថា Ashley ចង់បានឯកជនភាព ប៉ុន្តែនាងបានថតអេក្រង់សារ Signal ឯកជនរបស់ Elon អំឡុងពេលទំនាក់ទំនងរបស់ពួកគេ? តើនាងមានគម្រោងវាយប្រហារ Elon យូរប៉ុណ្ណាហើយ? នាងបានថតរូបជាមួយទូរស័ព្ទមួយផ្សេងទៀត ដោយសារតែ Signal នឹងជូនដំណឹងដល់អ្នក នៅពេលដែលនរណាម្នាក់ថតអេក្រង់នៃសារដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់។
ការបង្ហោះនេះត្រូវបានចែករំលែកបន្តដោយគណនីមួយដែលមានឈ្មោះថា Isabella Moody ជាមួយនឹងចំណងជើងថា ខ្ញុំយល់ស្របជាមួយ Laura Loomer ។ ខ្ញុំនឹងមិនបង្ហាញរឿងនេះជាសាធារណៈទេ ប៉ុន្តែឥឡូវនេះ Ashley St. Clair បានបង្ហាញសារឯកជនរបស់នាងជាមួយ Elon Musk បន្ទាប់ពីកុហក និងស្រែកទាមទារភាពឯកជន។ នេះជាភស្តុតាងបន្ថែមទៀតដែលថានាងគ្រោងនឹងចាប់ Elon នាងបានផ្ញើសារទាំងនេះមកខ្ញុំក្នុងខែឧសភា ឆ្នាំ ២០២៣ នៅពេលដែលនាងបានជួប Elon ជាលើកដំបូង ហើយចាប់ផ្តើមដេកជាមួយគាត់។

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


