ព័ត៌មានអន្ដរជាតិ
ដល់ពេលនេះ បក្សីរាប់សិបម៉ឺនក្បាលត្រូវសម្លាប់ សង្ស័យមានមេរោគផ្តាសាយបក្សីកាចសាហាវ
បសុបក្សីរាប់ពាន់ក្បាលត្រូវបានសម្លាប់បន្ថែមទៀត បន្ទាប់ពីការរកឃើញមេរោគផ្ដាសាយបក្សីដ៏កាចសាហាវនៅកសិដ្ឋានចិញ្ចឹមបក្សីបែបពាណិជ្ជកម្មមួយកន្លែង ក្នុង County Tyrone ដែលជាស្រុកមួយក្នុងចំណោមស្រុកទាំង៦នៃប្រទេសអៀរឡង់ខាងជើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ខែកុម្ភៈនេះ។

សត្វស្លាបជិត ១៦០០០ ក្បាលនៅកសិដ្ឋានក្បែរភូមិ Pomeroy នៅក្នុងCounty Tyrone នឹងត្រូវបានសម្លាប់បន្ថែមទៀត បន្ទាប់ពីសត្វស្លាបប្រហែល ៦៤០០០ក្បាលត្រូវបានសម្លាប់នៅកសិដ្ឋានចិញ្ចឹមបក្សីពាណិជ្ជកម្មនៅជិតទីក្រុង Dungannon កាលពីមួយសប្តាហ៍មុន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បរិស្ថាន និងកិច្ចការជនបទ លោក Andrew Muir បាននិយាយថា ការធ្វើតេស្តបឋមនៅកសិដ្ឋាន Pomeroy កាលពីថ្ងៃសៅរ៍ បង្ហាញពីវត្តមានរបស់មេរោគផ្តាសាយបក្សី H5N1 ដ៏កាចសាហាវ។
លោកថា៖«វាជាការចាំបាច់ដែលម្ចាស់សត្វស្លាបទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារជីវសុវត្ថិភាពយ៉ាងតឹងរ៉ឹងដើម្បីការពារហ្វូងសត្វរបស់ពួកគេ និងរាយការណ៍ករណីគួរឱ្យសង្ស័យណាមួយជាបន្ទាន់»។
ប្រធានពេទ្យសត្វក៏បានជំរុញឱ្យម្ចាស់កសិដ្ឋានទាំងអស់អនុវត្តតាមឱ្យបានពេញលេញជាមួយនឹងតម្រូវការទាំងអស់ដែលបានអនុវត្តដើម្បីព្យាយាមគ្រប់គ្រងជំងឺនេះ។
ហ្វូងសត្វដែលមានកម្មសិទ្ធិទាំងអស់នៅក្នុងប្រទេសអៀរឡង់ខាងជើង មិនថាជាសត្វពាហនៈ ឬបក្សីដែលចិញ្ចឹមនៅទីវាល បច្ចុប្បន្នកំពុងត្រូវបានជំរុញឲ្យចិញ្ចឹមក្នុងទ្រុងដើម្បីការពារជំងឺដែលប៉ះពាល់ដល់វិស័យនេះ ខណៈឧស្សាហកម្មបសុបក្សីនៅអៀរឡង់ខាងជើងមានតម្លៃ ០.៦ ពាន់លានផោនស្មើនឹងប្រមាណ៧៦លានដុល្លារដល់សេដ្ឋកិច្ច។
គួរបញ្ជាក់ថាជំងឺផ្ដាសាយបក្សីមិនមែនមានតែនៅ អៀរឡង់ទេ នៅសហរដ្ឋអាមេរិកក៏កំពុងតែមានការផ្ទុះឡើងនៃជំងឺនេះផងដែរ ដែកធ្វើឲ្យតម្លែស៊ុតហកឡើងយ៉ាងខ្លាំង។ រហូតមកដល់ពេលនេះ ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីបានបណ្តាលឱ្យសត្វបក្សីរាប់សិបលានក្បាលងាប់ ប៉ះពាល់ដល់ហ្វូងសត្វគោក្របីជិត១០០០ក្បាល និងបានឆ្លងដល់មនុស្សយ៉ាងហោចណាស់ ៧០ នាក់ ក្នុងនោះមានមនុស្សម្នាក់បានស្លាប់ផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


