សន្តិសុខសង្គម
ផឹកស្រាស្រវឹង ដើរចាប់សុដន់គេ ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ
នារីម្នាក់ កំពុងឈរនិយាយលេងជាមួយមិត្តភ័ក្ដិ ស្រាប់តែមានបុរសម្នាក់ ផឹកស្រាស្រវឹងដើរទៅប៉ុនប៉ងលូកស្ទាបសុដន់ បណ្ដាលឲ្យនាងស្រែកផ្អើលឆោឡោមកប្ដឹងសមត្ថកិច្ចឃាត់យកទៅសួរនាំភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅលើផ្លូវលេខ ១៥០ កែងផ្លូវលេខ ២៥៣ សង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា ៣ នាក់ បានមកលេងអ៊ំស្គាល់នៅជិតកន្លែងកើតហេតុ ចំណែកបុរសដែលនារីចោទប្រកាន់ បានផឹកស៊ីនៅជិតគ្នាដែរ។ ខណៈពេលនារីរងគ្រោះនិយាយជាមួយមិត្តភ័ក្ដិ ៣ នាក់ ស្រាប់តែបុរសខាងលើ ដោយស្រវឹងស្រាផងនោះ បានមកចាប់ច្របាច់សុដន់នាងតែម្ដង។

នារីរងគ្រោះបានបន្តទៀតថា បុរសដែលបៀតបៀនកេរ្តិ៍ខ្មាស(ច្របាច់សុដន់) នាងខាងលើ ជាអ្នកយាមនៅការាស់រថយន្តជិតកន្លែងកើតហេតុ។ ពេលឈ្លោះប្រកែកគ្នាបានមួយសន្ទុះ ឃើញមានបុរសជាអ្នកយាមនៅការ៉ាស់ឡានរក្សាទុកដាវនៅកន្លែងការាស់រថយន្ត តែបានយកដាវលាក់បាត់ទៅហើយ។
ដោយឡែកបុរសដែលនារីចោទប្រកាន់ បាននិយាយប្រាប់ថា គាត់បានប៉ះសុដន់មែន តែមិនបានច្របាច់ទេ តែនារីរងគ្រោះ និងមិត្តភ័ក្ដិបាននិយាយប្រាប់ថា មិនមែនគ្រាន់តែប៉ះទេ គឺច្របាច់សុដន់តែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឃាត់បុរសខាងលើយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗ ដើម្បីឲ្យសមត្ថកិច្ចរកយុត្តិធម៌ជូនគាត់ជាជនរងគ្រោះ ហើយបានសម្របសម្រួលបញ្ចប់ភ្លាមៗ នៅប៉ុស្តិ៍នគរបាល ដោយធ្វើកិច្ចសន្យាណែនាំ និងឲ្យត្រឡប់ទៅវិញភ្លាមៗ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


