ព័ត៌មានជាតិ
សិល្បករ-សិល្បការិនី ចែករំលែកបទពិសោធដើម្បីថែរក្សានូវតម្លៃ និងសេចក្ដីថ្លៃថ្នូរ
ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសំណេះសំណាលជាមួយសិល្បករចាស់ក្មេងជាង១០០នាក់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងកិច្ចការពាក់ព័ន្ធនឹងជីវិតសិល្បៈ ក៏ដូចជាផ្តល់ឱកាសឱ្យចែករំលែកបទពិសោធក្នុងវិស័យសិល្បៈនាពេលកន្លងមក ដើម្បីរួមគ្នាថែរក្សានូវតម្លៃ និងសេចក្តីថ្លៃថ្នូររបស់អ្នកសិល្បៈ។
កិច្ចសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងកាលពីដើមខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានការចូលរួមពីលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។

នាឱកាសនោះ លោក ទិត ថាវរិទ្ធ បានបង្ហាញនូវមោទនភាពយ៉ាងក្រៃលែងចំពោះបងប្អូនសិល្បករ ដែលតែងតែលះបង់កម្លាំងកាយចិត្ត រួមទាំងធនធានផ្ទាល់ខ្លួន ចូលរួមជាមួយក្រសួងវប្បធម៌លើកិច្ចការវប្បធម៌នាពេលកន្លងមក ដោយពុំដែលគិតអំពីការតបស្នងអ្វីទាំងអស់ ដើម្បីសម្រេចគោលដៅរួម គឺការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ។ ជាមួយគ្នានេះ លោកបានអំពាវដល់បងប្អូនសិល្បករទាំងអស់ ជាពិសេសសិល្បករជំនាន់ក្រោយ ខិតខំចូលរួមថែរក្សារម្លៃរបស់ខ្លួនឯងក្នុងនាមជាសិល្បករមួយរូប តាមរយៈការស្លៀកពាក់ និងការនិយាយស្ដីជាសាធារណៈឱ្យបានសមរម្យជាដើម។ លោកបញ្ជាក់ថា៖«ព្រោះយើងជាគំរូសម្រាប់អ្នកគាំទ្រផង ហើយក៏ដើម្បីគេចចេញពីការរិះគន់ ឬជេរប្រមាថដោយពាក្យសម្ដីមិនគួរគប្បីមកលើបងប្អូនសិល្បករផងដែរ»។
លោកបញ្ជាក់ថា ការជួបគ្នានៅពេលនេះដើម្បីស្វែងយល់អំពីសុខទុក្ខ ចែករំលែកបទពិសោធ និងស្វែងរកមធ្យោបាយ ដើម្បីបន្តអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិបន្ថែមទៀត។

ចំណែកលោក ហ៊ឺ វីរៈ បានកោតសរសើរសារជាថ្មីចំពោះបងប្អូនសិល្បករទាំងអស់ដែលតែងតែចូលរួមជាមួយនឹងក្រសួងវប្បធម៌លើកិច្ចការវប្បធម៌ជាច្រើននាពេលកន្លងមក ជាពិសេសនៅក្នុងអន្តរកាលដែលលោកកាន់តួនាទីជារដ្ឋលេខាធិការក្រសួងវប្បធម៌។ លោកកត់សម្គាល់ថា៖«ចាប់តាំងពីឆ្នាំ២០១៩មក មានបងប្អូនសិល្បករក្រៅប្រព័ន្ធជាច្រើន បានចូលរួមជាមួយនឹងក្រសួងវប្បធម៌ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍វប្បធម៌ធំៗទាំងកម្រិតជាតិ និងអន្តរជាតិដូចជាកម្មវិធីរាត្រីចងចាំ និងស្នាមញញឹមនៃកម្ពុជា ជាដើម»។
ក្នុងឱកាសនោះ សិល្បករចាស់ក្មេងជាច្រើនរូប ត្រូវបានផ្ដល់ឱកាសឡើងថ្លែងចំណាប់អារម្មណ៍ជុំវិញកិច្ចការងារសិល្បៈក៏ដូចជាបទពិសោធន៍ធ្លាប់បានជួបប្រទះក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ ជាពិសេសការបង្កលក្ខណៈចូលរួមជាមតិយោបល់នានា សំដៅចូលរួមថែរក្សានូវតម្លៃ និងសេចក្ដីថ្លៃថ្នូរបស់សិល្បករ-សិល្បការិនី ក៏ដូចជាមុខមាត់នៃវិស័យសិល្បៈវប្បធម៌ជាតិទាំងមូល កាត់បន្ថយការរិះគន់ពីស្រទាប់មហាជន និងការផ្លាស់ប្ដូរយោបល់អំពីការយ៉ាងណាដើម្បីឱ្យសិល្បៈជាតិយើងកាន់តែមានការរីកចម្រើន ព្រមទាំងលើកឡើងជាសំណូមពរទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។

តាមរយៈកិច្ចសំណេះសំណាលនេះ ក៏មានការប្រគល់ប័ណ្ណថ្លែងអំណរគុណជូនដល់សិល្បករ សិល្បការិនី និងក្រុមការងារដែលបានចូលរួមជាមួយនឹងក្រសួងវប្បធម៌នាពេលកន្លងមក ព្រមទាំងពិសារអាហារសាមគ្គីប្រកបដោយភាពសប្បាយរីករាយ។ ចំពោះសិល្បកររៀមច្បងដែលមានវ័យចាប់៦០ឆ្នាំឡើង ក៏ទទួលបានថវិកាឧបត្ថមក្នុងម្នាក់២០ម៉ឺនរៀលផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


