ជីវិតកម្សាន្ដ
Lisa ប្រាប់បទពិសោធន៍ដ៏គួរឲ្យរន្ធត់ ត្រូវអ្នកគាំទ្រម្នាក់ តាមយាយីដល់ផ្ទះ
លេចមុខក្នុងកម្មវិធីជជែកនាពេលថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK បានចែករំលែកបទពិសោធន៍ដ៏គួរឲ្យភ័យខ្លាចរបស់នាង ដែលត្រូវបានតាមដាន និងបៀតបៀនដោយអ្នកគាំទ្រឆ្កួតៗ។ តារាស្រីបានទម្លាយថានាងភ័យខ្លាចមកដល់សព្វថ្ងៃនេះ។
ក្នុងអំឡុងពេលសម្ភាសន៍ ពិធីករ Woody បានសួរ Lisa ថាតើមានបញ្ហាធ្ងន់ធ្ងរណាមួយដែលកើតឡើងចំពោះនាងក្នុងអាជីពរបស់នាងដែរឬទេ? តារាស្រីរូបនេះបានសារភាពថា នាងបានជួបអ្នកគាំទ្រ sasaeng (អ្នកគាំទ្រឆ្កួតឬប្រភេទតុកសិចហ្វេន) ។
តារាស្រីវ័យ២៧ឆ្នាំបាននិយាយបន្ថែមទៀតថា «លើកទីមួយដែលខ្ញុំបានជួប sasaengs គឺកាលពីឆ្នាំមុន។ ពេលនោះខ្ញុំរស់នៅប្រទេសកូរ៉េតែម្នាក់ឯង បន្ទាប់ពីចុះពីយន្តហោះមកផ្ទះ ខ្ញុំក៏ឃើញអ្នកគាំទ្រម្នាក់ឈរនៅមុខផ្ទះរបស់ខ្ញុំតែម្ដង។ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍មិនស្រួល ដែលមាននរណាម្នាក់ឈរនៅមុខផ្ទះរបស់ខ្ញុំ ហើយរំគិតថា ពួកគេនឹងចាកចេញ ទោះជាយ៉ាងណា បុគ្គលនេះនៅតែបង្ហាញខ្លួនជាបន្តបន្ទាប់នៅពេលយប់។ ពេលខ្ញុំឆែកមើល CCTV ខ្ញុំភ័យណាស់ ទើបមិនហ៊ានចេញក្រៅ។ នេះជារឿងគួរឲ្យខ្លាចណាស់ សម្រាប់ក្មេងស្រីរស់នៅម្នាក់ឯងជាពិសេសនៅក្រៅប្រទេសថែមទៀត»។
ដោយសារតែនាងមានការព្រួយបារម្ភ និងមិនមានសុវត្ថិភាព Lisa បានសុំឲ្យអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរស់នៅជាមួយ មួយរយៈធំឯណោះ។ លើសពីនេះ ក្រុម BLACKPINK ក៏បានរៀបរាប់ពីរបៀបដែលអ្នកគាំទ្រឆ្កួតម្នាក់បានបិទទ្វាររថយន្ត ហើយព្យាយាមចូលទៅខាងក្នុង ដើម្បីអង្គុយជាមួយនាងថែមទៀតផង។
គួរបញ្ជាក់ផងដែរថា រឿងនេះមិនត្រឹមតែកើតឡើងនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ថែមទាំងបានលេចមុខនៅពេលដែល Lisa នៅដល់ទឹកដី LA សហរដ្ឋអាមេរិកទៀតផង។ ដូច្នេះហើយទើបធ្វើឲ្យតារាស្រីមានការចងចាំងាក្រក់ៗនេះជាប់មករហូតមិនឈប់។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្វាមី សាន់ឆាយ ប្រែជាលែងញ៉ាំ លែងសម្រាក ក្រោយធ្វើចិត្តមរណភាពភរិយាមិនបាន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


