សន្តិសុខសង្គម
អាជ្ញាធរខណ្ឌ៧មករា បញ្ចេញកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើស
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា នៅយប់ទី៤ ខែមីនា ឆ្នាំ២០២៥ បានបន្តបញ្ចេញចុះល្បាតក្នុងមូលដ្ឋានដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានជូនដល់ពលរដ្ឋ ស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព រស់នៅមិនមានការភ័យខ្លាច ព្រួយបារម្ភ និងអសន្តិសុខ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ដែលចុះដឹកនាំផ្ទាល់បានឲ្យដឹងថា ការចុះល្បាតពួនស្ទាក់នេះយោងតាមថ្នាក់ដឹកនាំដែលដាក់បទបញ្ជាឲ្យដាក់ត្រួតពិនិត្យជាប់ជាប្រចាំ និងតាមបណ្ដាលគោលដៅផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់បទល្មើស ជាពិសេសគឺបទល្មើសគ្រោះថ្នាក់ បទល្មើសលួច ឆក់ប្លន់ ជាដើម។

លោក ឌី រ័ត្នខេមរុណ ក៏បានអោយកម្លាំងសហការគ្នា គឺត្រូវពង្រឹងការយកចិត្តទុកដាក់ និងបន្កក្នុងការចុះល្បាត ពូនស្ទាក់ ដើម្បីច្បាមយកមុខសញ្ញា ក្នុងមូលដ្ឋានខណ្ឌ៧មករា ជាប្រចាំ ដើម្បីរក្សាបានសន្តិសុខសុវត្ថិភាពល្អ។ លោកអភិបាលរង បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច និងរាយការណ៍ដើម្បីកម្លាំងមានសមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលា៕
អត្ថបទ៖ សុភា





-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


