កីឡា
ពានបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃស្អែក
ពានរង្វាន់បាល់ទាត់ក្របខណ្ឌនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនៅថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ខណៈការប្រកួតនឹងចាប់ផ្ដើមពីម៉ោង ៤ល្ងាចតទៅនៅតារាងវិទ្យាល័យបឹងត្របែក។

កម្មវិធីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ចាប់តាំងពីប្រកួតដំបូងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះសរុបមាន ១៩ប្រកួតមកហើយដោយរកឃើញក្រុមខ្លាំងចំនួន ៤ក្រុមដែលអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃស្អែកនេះ។ ក្រុមឆ្នើមទាំង ៤នោះរួមមាន៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រុមអន្តោប្រវេសន៍មានជ័យ ក្រុមខុទ្ទកាល័យឯកឧត្ដមអភិសន្តិបណ្ឌិត និង ក្រុមអគ្គស្នងការនគរបាលជាតិ។

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប៉ះ ក្រុមអគ្គស្នងការនគរបាលជាតិ ចំណែក ក្រុមអន្តោប្រវេសន៍មានជ័យ ប៉ះ ក្រុមខុទ្ទកាល័យឯកឧត្ដមអភិសន្តិបណ្ឌិត។ រង់ចាំតាមដាន និងទស្សនាមើលរវាងក្រុមជើងឯកឆ្នាំមុន និងក្រុមខ្លាំងទាំង៣ខាងលើនរណាអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្របាននៅស្អែកនេះ។

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
បញ្ជាក់ដែរថា ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃនេះជាការផ្ដួចផ្ដើមបង្កើតឲ្យមានឡើងដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងគោលបំណងរឹតចំណងមិត្តភាព បង្កើនសាមគ្គីភាព និងលើកកម្ពស់សុខមាភាពដល់មន្ត្រីនគរបាលផងដែរ។ នេះជាឆ្នាំទី២ ហើយដែលបានរៀបចំឲ្យមានជាការប្រកួតនេះឡើង ស្របពេលវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


