ព័ត៌មានអន្ដរជាតិ
ខេត្ត Ontario កាណាដា ដាក់ពន្ធ ២៥ ភាគរយ លើអគ្គិសនីនាំចេញទៅអាមេរិក
អភិបាលខេត្ត Ontario នៃប្រទេសកាណាដា លោក Doug Ford កាលពីថ្ងៃចន្ទ បានប្រកាសដាក់ពន្ធ ២៥ ភាគរយ លើអគ្គិសនីនាំចេញទៅសហរដ្ឋអាមេរិក ដែលគ្របដណ្ដប់លើការប្រើប្រាស់របស់ប្រជាជនអាមេរិកប្រមាណ ១,៥ លាននាក់ ដើម្បីជាការឆ្លើយតបទៅនឹងវិធានការពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

ខេត្ត Ontario ផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់ទៅរដ្ឋចំនួន ៣ របស់សហរដ្ឋអាមេរិក រួមមាន មីនីសូតា ញូវយ៉ក និងមីឈីហ្គែន។
លោក Ford បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ពន្ធរបស់ប្រធានាធិបតី ត្រាំ គឺជាគ្រោះមហន្តរាយសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ វាកំពុងគ្រួសារ និងអាជីវកម្មអាមេរិកកាន់តែចំណាយច្រើន»។ នេះបើតាមសម្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកបន្តថា៖ «ដរាបណាការគំរាមកំហែងនៃពន្ធនៅតែមាន នោះខេត្ត Ontario នឹងមិនដកថយក្រោយឡើយ។ យើងនឹងឈរយ៉ាងរឹងមាំ ដោយប្រើប្រាស់គ្រប់ឧបករណ៍ដែលយើងមាន និងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវការ ដើម្បីការពារខេត្ត Ontario»។
បន្ថែមពីលើនេះ លោកនិយាយក្នុងក្រុង Toronto នៃខេត្ត Ontario៖ «ខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការបង្កើនអត្រាពន្ធនោះទេ។ ប្រសិនបើសហរដ្ឋអាមេរិកបង្កើនភាពតានតឹង ខ្ញុំក៏នឹងមិនស្ទាក់ស្ទើរក្នុងការបិទការផ្គត់ផ្គង់ភ្លើងទាំងស្រុងនោះដែរ»។ លោកបន្ថែមថា៖ «ខ្ញុំមិនចង់ធ្វើបែបនេះ។ ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះប្រជាជនអាមេរិក ដែលមិនមែនជាអ្នកចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មនេះ។ មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលត្រូវទទួលខុសត្រូវ គឺលោកប្រធានាធិបតី ត្រាំ»។

គួរគូសបញ្ជាក់ថា នេះគឺជាការវិវត្តចុងក្រោយនៃសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង ដែលផ្ទុះឡើងក្រោមចំណាត់ការពន្ធរបស់លោក ដូណាល់ ត្រាំ ដែលបង្កជាការសងសឹកពីកាណាដា តាមរយៈវិធានការពន្ធដូចគ្នា។ យ៉ាងណាមិញ ការប្រកាសរបស់លោក Ford ធ្វើឡើង ទោះបីជាវិធានការពន្ធរវាងកាណាដា និងអាមេរិក ត្រូវបានពន្យារពេលរហូតដល់ខែក្រោយក៏ដោយ។
លោក Ford លើកឡើងថា ការពន្យារពេលជាថ្មីនេះ គ្រាន់តែបន្ថែមភាពស្រពិចស្រពិលប៉ុណ្ណោះ ខណៈថា ការដំឡើងពន្ធលើអគ្គិសនីនាំចេញ នឹងធ្វើឱ្យខេត្តរបស់លោករកប្រាក់បានពី ៣០០ ០០០-៤០០ ០០០ ដុល្លារកាណាដា/ថ្ងៃ។
ខេត្ត Quebec របស់កាណាដា ក៏មានគម្រោងដាក់ពន្ធដូចខេត្ត Ontario ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


