សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី១ ស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង១០០០ម៉ែត្រ
អាជ្ញាធរសង្កាត់ចោមចៅទី១ បានសហការជាមួយសាលារៀនប៊ែលធី ដាក់គ្រឿងចក្រឈូសឆាយផ្លូវលំមួយខ្សែនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែក ដេីម្បីសម្រួលក្នុងការធ្វេីដំណេីរ និងប្រកបរបរផ្សេងៗ របស់ប្រជាពលរដ្ឋ។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ការជួសជុលស្ថាបនាផ្លូវនេះ គឺដេីម្បីសម្រួលដល់ការធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗ និងងាយស្រួលដល់សិស្សសានុសិស្ស ជាពិសេសបញ្ចៀសនូវការកកស្ទះចរាចរណ៍បានមួយផ្នែកទៀត។ លោកចៅសង្កាត់បន្ថែមថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកខាងលេីមានប្រវែងទទឹង១០ ម៉ែត្រ និងប្រវែងបណ្តោយ១០០០ម៉ែត្រ ដោយមានការឧបត្ថម្ភពីលោកអគ្គនាយកសាលារៀនប៊ែលធីអន្តរជាតិ។

ក្នុងនាមអាជ្ញាធរ លោកចៅសង្កាត់សូមឲ្យប្រជាពលរដ្ឋជួយថែរក្សាផ្លូវខាងលេីដេីម្បីប្រេីប្រាស់បានយូអង្វែង និងជួយថែរក្សាអនាម័យ បរិស្ថានឲ្យបានស្អាតស្អាតល្អជៀសវាងហេីរចូលប្រព័ន្ធលូស្ទះចរន្តទឹក៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


