កីឡា
ព្រះខ័នរាជស្វាយរៀង បង្កើតកំណត់ត្រាថ្មី ឡើងវគ្គ៤ក្រុមពានក្លិបអាស៊ីកម្រិតទី៣
ក្លិបបាល់ទាត់តំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបនៃពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League រដូវកាល២០២៤-២៥។

ការឈានដល់ឡើងវគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមជើងឯកមីយ៉ាន់ម៉ា Shan United ដោយលទ្ធផលទាំងពីរ ៧-៤ បើទោះជាជើងទី២នៅទឹកដីមីយ៉ាន់ម៉ា ចាញ់ ១-២ ប៉ុន្តែកាលពីជើងទី១នៅទឹកដីកម្ពុជាបានយកឈ្នះ៦-២។

នេះជាកំណត់ត្រាថ្មីរបស់ក្លិបព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់អាស៊ីកម្រិតទី៣ បន្ទាប់ពីធ្លាប់ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់អាស៊ីកម្រិតទី៣ដែរ ប៉ុន្តែកាលណោះឈ្មោះផ្សេង។ កាលពីឆ្នាំ២០១៤ ព្រះខ័នរាជស្វាយរៀងធ្លាក់ក្នុងពូលពានរង្វាន់ AFC President’s Cup និងឆ្នាំ២០២០ បានធ្លាក់ក្នុងពូលទៀត ពានរង្វាន់ AFC Cup។

ការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបច្ច័យដ៏ល្អសម្រាប់ក្លិបបាល់ទាត់កម្ពុជានៅរដូវកាលក្រោយដែលមានកម្រិតខ្ពស់កាន់តែល្អប្រសើរ ហើយអាចឡើងទៅពានរង្វាន់កម្រិតទី២ថែមទៀត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន