Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង អេង វ៉ាណង វះកាត់ឆ្អឹងក្បាលត្រគាកឆ្វេង ដោយជោគជ័យ

បានផុស

នៅ

ដូចទស្សនិកជនបានដឹងហើយថាកាលពីថ្មីៗ តារាសម្តែងអ្នកនាង អេង វ៉ាណង បន្ទាប់ពីឆ្លងកាត់ដំណាក់កាលនៃការព្យាបាលជំងឺមហារីកដ៏កាចសាហាវបានដោយជោគជ័យ ក៏ស្រាប់តែពើបប្រទះជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ ខណ:ការព្យាបាលត្រូវចំណាយខ្ទង់ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង អេង វ៉ាណង ធ្លាប់បានបញ្ជាក់ថា ក្រោយព្យាបាលជំងឺមហារីកជាសះស្បើយ នាងបែរមកជួបជំងឺម្យ៉ាងទៀតគឺខូចក្បាលគ្រោងឆ្អឹងត្រគាកឆ្វេង ធ្វើឱ្យដេីរលែងត្រង់ដូចមុន។ ប៉ុន្តែទោះបីយ៉ាងណា ដោយមានការជួយឧបត្ថម្ភ និងលើកទឹកចិត្តពីមហាជន ថ្មីៗនេះ មានដំណឹងថា តារាសម្ដែង អេង វ៉ាណង ទទួលបានវះកាត់ដោយជោគជ័យឆ្អឹងក្បាលត្រគាកឆ្វេងនៅពេទ្យប្រទេសថៃ។

តារាសម្តែងលោកសាវិន ហ្វីលីព ដែលជាអ្នកជិតដិតនិងតែងជួយខ្នះខ្នែងជួយដល់តារាស្រីអ្នកនាង អេង វ៉ាណង បានឱ្យដឹងថា អេង វ៉ាណង ក្រោយវះកាត់ឆ្អឹងក្បាលត្រគាកខាងឆ្វេង ពេលនេះអាការ:ជំងឺបានប្រសើរឡើងវិញហើយ។

លោក សាវិន ហ្វីលីព បានសរសេរខ្លឹមសារភ្ជាប់រូបភាពអ្នកនាង អេង វ៉ាណង អំឡុងពេលថ្ងៃខួបកំណើតថា “តារាសម្ដែង អេង វ៉ាណង ប្រារព្ធខួបកំណេីតអាយុ ៣៧ឆ្នាំ យ៉ាងស្ងៀមស្ងាត់ ក្នុងវត្តគល់ទទឹង ក្រោយជាសះស្បេីយពីការវះកាត់ឆ្អឹងក្បាលត្រគាកឆ្វេងថ្មីៗក្នុងប្រទេសថៃ”។

សូមបញ្ជាក់ថាតារាសម្តែងអ្នកនាងអេង វ៉ាណងកន្លង មកបានធ្លាក់ខ្លួនឈឺធ្ងន់រួមរឹតដោយសារជំងឺមហារីកដំណាក់កាលទី៣ដែលត្រូវការព្យាបាលតាមរយ:ការចាក់គីមីនិងបាញ់កាំរស្មីសម្លាប់មេរោគច្រើនខែនិងចំ ណាយរាប់ម៉ឺនដុល្លារ។

ទោះបីយ៉ាងណាបន្ទាប់បាត់មុខពីការសម្តែងសិល្ប:មួ យរយ:ធំ អេង វ៉ាណង បានប្រកាសវិលរកការសម្តែងជាថ្មីឡើងវិញក្រោយពេលសម្រាប់ព្យាបាលជំងឺមហារីជាសះស្បើយ។ការប្រកាសវិលមករកសិល្ប:អ្នកនា ង អេង វ៉ាណង ក៏ទទួលបានឱកាសថតសម្តែងរឿងនៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម