ជីវិតកម្សាន្ដ
អេង វ៉ាណង បន្តចាក់គីមីលើកទី ៤ ប្រឆាំងជំងឺមហារីកដំណាក់កាលទី ៣
ដូចប្រិយមិត្តបានដឹងហើយថា តារាសម្ដែងអ្នកនាង អេង វ៉ាណង បច្ចុប្បន្នកំពុងតែធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីកដំណាក់កាលទី ៣ មិនទាន់ធូរស្រាលដូចដើមនៅឡើយទេ ពោលនៅតែជាក្តីព្រួយបារម្ភសម្រាប់អ្នកគាំទ្រ និងមិត្តភ័ក្ដិនៅក្នុងរង្វង់សិល្បៈ។

ស្របពេលជាមួយគ្នានេះ ក្រៅតែពីក្តីរន្ធត់ និងអាណិតអាសូរចំពោះអ្នកនាង អេង វ៉ាណង ក៏មានអ្នកសិល្បៈមួយចំនួនទៀតបានឧបត្ថម្ភថវិកាជួយសង្គ្រោះជីវិត ព្រមទាំងជូនពរឲ្យតារារូបនេះ ឆាប់ជាសះស្បើយពីជំងឺគ្រប់គ្នា។

យ៉ាងណាមិញបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាង អេង វ៉ាណង បាននិយាយថា នាងបានបន្តចាក់គីមីលើកទី ៤ ដើម្បីព្យាបាលជំងឺមហារីកដំណាក់កាលទី ៣ តាមការណាត់របស់ក្រុមគ្រូពេទ្យរួចហើយ។

តារាសម្ដែង អេង វ៉ាណង បាននិយាយថា «ដល់ថ្ងៃគ្រូពេទ្យណាត់មកចាក់គីមីលើកទី ៤ ហើយ ពេលចាក់ម្តងៗ គឺធ្វើទុក្ខខ្លាំងណាស់បងប្អូន»។ អេង វ៉ាណង បានអរគុណផងដែរចំពោះអ្នកគាំទ្រ និងសប្បុរសជនទាំងអស់ ដែលផ្ដល់កម្លាំងចិត្ត ក៏ដូចជាថវិកា ដើម្បីជួយសម្រាលដល់នាងក្នុងការបានមកព្យាបាលសង្គ្រោះជីវិត។

សូមជម្រាបថា កន្លងមកអ្នកគាំទ្រ និងមិត្តភ័ក្ដិក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើល ហើយបង្ហាញក្តីបារម្ភស្ទើរគ្រប់គ្នា បន្ទាប់ពីតារាសម្ដែងអ្នកនាង អេង វ៉ាណង បានទម្លាយថា បច្ចុប្បន្នអ្នកនាងកំពុងធ្លាក់ខ្លួនឈឺជំងឺដ៏កាចសាហាវ គឺ ជំងឺមហារីក ដែលបាននិងកំពុងញាំញីរាងកាយយ៉ាងពិបាកខ្លាំង។
ក្នុងការទម្លាយពីស្ថានភាពជំងឺធ្ងន់ធ្ងរនេះ អេង វ៉ាណង បានបញ្ជាក់ដែរថា នាងអស់លទ្ធភាពក្នុងការព្យាបាលទៀតហើយ ខណៈស្ថានភាពជំងឺបានធ្វើទុក្ខខ្លាំងលើរាងកាយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


