ជីវិតកម្សាន្ដ
អេង វ៉ាណង ប្រកាសវិលចូលសម្ដែងជាថ្មី ខណៈការព្យាបាលជំងឺមហារីកបានបញ្ចប់
ក្រោយបាត់មុខពីការសម្ដែងសិល្បៈមួយរយៈធំដោយសារបញ្ហាសុខភាព តារាសម្តែងអ្នកនាង អេង វ៉ាណង បានប្រកាសវិលរកការសម្តែងជាថ្មីឡើងវិញ។

ចំពោះការសម្រេចវិលមកចូលអាជីពសម្តែងជាថ្មីឡើងវិញ ត្រូវបានអ្នកនាង អេង វ៉ាណង បញ្ជាក់ថា ដោយសារជំងឺបានធូរស្រាលប្រសើរជាងមុន ខណៈការព្យាបាលដល់ពេលកំណត់ និងបញ្ចប់។ យ៉ាងណាបន្ទាប់ពីការប្រកាសវិលមករកសិល្បៈ អ្នកនាង អេង វ៉ាណង ក៏ទទួលបានឱកាសថតសម្តែងរឿងនៅស្ថានីយទូរទស្សន៍ក្នុងស្រុកមួយផងដែរ។

អ្នកនាង អេង វ៉ាណង បានប្រាប់ឲ្យដឹងតាមរយៈបណ្ដាញសង្គមថា «ថ្ងៃនេះ នាងខ្ញុំ មកថតរឿងភាគថ្មីដែលនឹងដាក់បញ្ចាំងនៅ ភីអ៊ីនអ៊ីន ឆាប់ៗនេះ ឆ្លៀតក្នុងឱកាសនេះដែរ នាងខ្ញុំ សូមអគុណដល់ពុកម៉ែបងប្អូន លោកតា លោកយាយ មិត្តភ័ក្ដិទាំងអស់ ដែលបានលើកទឹកចិត្ត និងបានជួយនាងខ្ញុំកន្លងមក ហើយឥឡូវនេះការព្យាបាលក៏បានបញ្ចប់ដែរ»។

តារាសម្តែង អេង វ៉ាណង បានបន្ថែមថា ពេលនេះនាងទទួលថតបានធម្មតាវិញហើយ ដូច្នេះស្នើជួយគាំទ្រ និងផ្តល់កម្លាំងចិត្តបន្ត ដើម្បីតស៊ូទៅមុខទៀត។ តាមរយៈដំណឹងល្អនេះ ក៏មានអ្នកគាំទ្រតារាស្រីអ្នកនាង អេង វ៉ាណង មួយចំនួនចូលរួមត្រេកអរ និងបង្ហាញការលើកទឹកចិត្តដល់តារាស្រីរូបនេះគ្រប់គ្នា។

សូមបញ្ជាក់ថា តារាសម្តែងអ្នកនាង អេង វ៉ាណង កន្លងមកបានធ្លាក់ខ្លួនឈឺធ្ងន់រួមរឹតដោយសារជំងឺមហារីកដំណាក់កាលទី ៣ ដែលត្រូវការព្យាបាលតាមរយៈការចាក់គីមី បាញ់កាំរស្មីសម្លាប់មេរោគច្រើនខែ និងចំណាយរាប់ម៉ឺនដុល្លារ។ ក្នុងស្ថានភាពជំងឺនេះ តារាសម្តែង អេង វ៉ាណង ក៏ធ្លាប់បានបញ្ជាក់ដែរថា នាងអស់លទ្ធភាពក្នុងការព្យាបាលទៀតហើយ ខណៈស្ថានភាពជំងឺធ្វើទុក្ខខ្លាំងលើរាងកាយ។ ប៉ុន្តែជាបន្តបន្ទាប់ គេឃើញមានអ្នកសិល្បៈមួយចំនួនបានឧបត្ថម្ភថវិកា ដើម្បីជួយសង្គ្រោះជីវិតនាងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


