ជីវិតកម្សាន្ដ
អេង វ៉ាណង យំអង្វរផលិតករជំពាក់លុយថ្លៃថត ឲ្យជួយដោះស្រាយ
តារាសម្ដែងអ្នកនាង អេង វ៉ាណង បច្ចុប្បន្នកំពុងតែធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីកដំណាក់កាលទី ៣ មិនទាន់ធូរស្រាលដូចដើមនៅឡើយទេ ពោលនៅតែបន្តការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត និងការចាក់ថ្នាំគីមី។

ក្នុងស្ថានភាពជំងឺនេះតារាសម្តែង អេង វ៉ាណង ក៏ធ្លាប់បានបញ្ជាក់ដែរថា ពេលនេះនាងអស់លទ្ធភាពក្នុងការព្យាបាលទៀតហើយ ខណៈស្ថានភាពជំងឺបានធ្វើទុក្ខខ្លាំងលើរាងកាយ។ ប៉ុន្តែជាបន្តបន្ទាប់ គេឃើញមានអ្នកសិល្បៈមួយចំនួនបានឧបត្ថម្ភថវិកាដើម្បីជួយសង្គ្រោះដល់ជីវិត ព្រមទាំងជូនពរឲ្យតារារូបនេះឆាប់ជាសះស្បើយពីជំងឺគ្រប់គ្នា។

ដោយឡែក ថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក សាវិន ហ្វីលីព បានធ្វើការបង្ហោះខ្លឹមសារភ្ជាប់វីដេអូជួបផ្ទាល់ជាមួយអ្នកនាង អេង វ៉ាណង ដូច្នេះថា « អេង វ៉ាណង យំសំពះអង្វរផលិតករដែលជំពាក់លុយគាត់ ៣០០ ដុល្លារ ថ្លៃថតរឿងភាគ ឲ្យជួយសងផង ខណៈពេលនេះ ផលិតករល្បីឈ្មោះរូបនេះកំពុងរស់នៅអាមេរិកយ៉ាងរំភើយ»។

តាមរយៈកិច្ចសម្ភាសន៍តារាសម្តែងអ្នកនាង អេង វ៉ាណង បានបញ្ជាក់ថា ពេលនេះនាងកំពុងជួបការខ្វះខាតថវិកាដើម្បីចេញទៅចាក់គីមី និងបាញ់កាំរស្មីនៅប្រទេសថៃ ដែលនឹងត្រូវចេញទៅឆាប់ៗនេះ។

យ៉ាងណាមិញ កញ្ញា ពីយ៉ា ដែលជាមិត្តភ័ក្ដិជួយយកអាសា អេង វ៉ាណង បានឲ្យដឹងដែរថា មកដល់ពេលនេះនៅមានផលិតករមួយចំនួនជំពាក់លុយថ្លៃថត អេង វ៉ាណង មិនទាន់សងនៅឡើយទេ។

នាង បានអំពាវនាវ ក៏ដូចជាស្នើដល់ផលិតករដែលជំពាក់លុយថ្លៃថតអ្នកនាង អេង វ៉ាណង មេត្តាចេញមុខដោះស្រាយសងផង ខណៈពេលនេះ វ៉ាណង កំពុងជួបការលំបាកខ្លាំង។ ម្យ៉ាងទៀត អេង វ៉ាណង ក៏ត្រូវចាក់បន្ថែមថ្នាំគីមីលើកទី ៥ នាពេលឆាប់ៗ ខាងមុខនេះ ដើម្បីគម្រប់ឲ្យគ្រប់ចំនួន ៨ ដង។ ចំណែកឯការបាញ់កាំរស្មីក៏ត្រូវធ្វើឡើងឲ្យគ្រប់ចំនួន ២០ ដងផងដែរ ខណៈការចំណាយម្តងៗអស់ចំនួនច្រើន។

សូមជម្រាបថា កន្លងមកអ្នកគាំទ្រ និងមិត្តភ័ក្ដិក្នុងចង្កោមសិល្បៈ មានការភ្ញាក់ផ្អើល ហើយបង្ហាញក្តីបារម្ភស្ទើរគ្រប់គ្នា បន្ទាប់ពីតារាសម្ដែងអ្នកនាង អេង វ៉ាណង បានទម្លាយថា បច្ចុប្បន្នអ្នកនាងកំពុងធ្លាក់ខ្លួនឈឺជំងឺដ៏កាចសាហាវ គឺ ជំងឺមហារីក ដែលបាននិងកំពុងញាំញីរាងកាយយ៉ាងពិបាកខ្លាំង៕
អត្ថបទ ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


