ព័ត៌មានជាតិ
សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់គោលការណ៍ឱ្យទីស្ដីការគណៈរដ្ឋមន្ត្រី សិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្ត្រីកិច្ចសន្យា ដែលមានស្នាដៃល្អក្នុងការជួយសង្គមជាតិកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់គោលការណ៍បែបនេះ នៅក្នុងវេទិការដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លើយតបនឹងសំណើររបស់អភិបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក យ៉ាវ សានិន ស្នើសុំសម្ដេចផ្ដល់មេដាយមាសដល់គ្រូបង្រៀនជាប់កិច្ចសន្យាបម្រើការចាប់ពី៣ឆ្នាំឡើងទៅ ឱ្យទទួលបានគ្រឿងឥស្សរិយស ឬបញ្ចូលទៅក្នុងក្របខណ្ឌ ព្រោះកន្លងមកអាចទទួលបានត្រឹមបណ្ណសរសើរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី គួរតែរៀបចំផ្ដល់មេដាយ ឬគ្រឿងឥស្សរិយស ទៅដល់មន្ត្រីជាប់កិច្ចសន្យា និងគ្រូបង្រៀនជាប់កិច្ចសន្យា ព្រោះគ្រូបង្រៀន ចូលរួមបណ្ដុះបណ្ដាលកុមារកម្ពុជាឱ្យក្លាយជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សមានតម្លៃ។ សម្ដេចធិបតី ហៅការងារបង្រៀនរបស់គ្រូបង្រៀនកិច្ចសន្យាថាមានតម្លៃ មិនខុសពីអ្នកមានធនធានចូលរួមបរិច្ចាគថវិកាក្នុងកិច្ចការសង្គមឡើយ។

នៅក្នុងវេទិកា សម្ដេចធិបតី ឱ្យគោលការណ៍ទៅលោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីដូច្នេះ ៖«គួរតែរៀបចំផ្ដល់មេដាយ ខ្ញុំថាមិនមានអ្វីពិបាកទេ សូម្បីតែស៊ីវិល ដែលគាត់ចេញមកចូលរួមក្នុងការងារសង្គមក៏បានមេដាយដែរ។ អញ្ចឹងមន្ត្រីកិច្ចសន្យារបស់យើង គ្រូកិច្ចសន្យាគួរតែផ្ដល់ឱ្យគាត់ទៅ មិនមានអីត្រូវលំបាកទេ ព្រោះការងារចូលរួមជួយសង្គម ជួយបង្រៀនកូនសិស្សនេះហើយ គឺជួយសង្គមខ្លាំងណាស់»៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


