សន្តិសុខសង្គម
ដើមផ្កាត្របែកព្រៃដែលងាប់ជាង ១ពាន់ដើមនៅផ្លូវជាតិលេខ៥ ត្រូវបានដាំជួសឡើងវិញ
ដើមផ្កាត្របែកព្រៃដែលដាំនៅកណ្ដាលទ្រូងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីផ្លូវបំបែក ហាយវេ ក្នុងទឹកដីស្រុកសង្កែរហូតដល់ស្រុកមោងឬស្សី ត្រង់ព្រំប្រទល់ខេត្តពោធិ៍សាត់ ហើយមានការងាប់ប្រមាណជាង ១ពាន់ដើម ត្រូវបានដាំជួសឡើងវិញជាបណ្ដើរៗហើយ។

គួរបញ្ជាក់ដែរថា ការដាំដើមផ្កាត្របែកព្រៃនេះ គឺជាតួនាទីរបស់ក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិលេខ៥ ចាប់ពីភ្នំពេញដល់ក្រុងប៉ោយប៉ែត។ ប៉ុន្តែក្រោយមកគេសង្កេតឃើញដើមផ្កាត្របែកព្រៃមានងាប់ដោយអន្លើនៅតាមដងផ្លូវ ដោយមិនដឹងមូលហេតុ ព្រោះកន្លែងខ្លះគេសង្កេតឃើញពុំមានការស្រោចទឹក ឬយកចិត្តទុកដាក់ថែទាំនោះឡើយ ធ្វើឱ្យស្មៅដុះទ្រុបទ្រុលសឹងតែមើលមិនឃើញដើមផ្កាត្របែកព្រៃ។

ចាប់តាំងពីថ្ងៃ១មករា ឆ្នាំ២០២៥ រហូតមក ក្រុមហ៊ុនបានបញ្ចប់គម្រោងហើយក៏បានប្រគល់មកឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងជាអ្នកគ្រប់គ្រងបន្ត។ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចាត់កម្លាំងឲ្យចុះពិនិត្យមើលដើមផ្កាត្របែកព្រៃដែលងាប់គ្មានមូលហេតុ។
ក្រោយពីពិនិត្យជាបន្តបន្ទាប់កម្លាំងជំនាញបានសង្កេតឃើញថា ការងាប់ដើមផ្កាត្របែកព្រៃនេះគឺភាគច្រើនឌួងស៊ីនៅខាងក្រោមគល់ដែលបញ្ហានេះហើយដែលធ្វើឲ្យលោក បញ្ជាទៅកម្លាំងឲ្យដាក់ថ្នាំនៅខាងក្រោមគល់ មុននឹងដាំដើមថ្មីជំនួសវិញ។

លោក ព្រួញ រិទ្ធថា បានសង្កត់ធ្ងន់ថា នៅលើផ្ទៃដីចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រនេះ គឺដើមផ្កាត្របែកព្រៃងាប់ប្រមាណជាង ១ពាន់ដើម ដែលតម្រូវឲ្យលោកសុំពីក្រុមហ៊ុនចាស់ដែលនៅសេសសល់ខ្លះ និងទិញខ្លះ ដើម្បីឲ្យមន្ត្រីរបស់លោកធ្វើការជួសឡើងវិញនូវដើមដែលងាប់ទាំងនេះ និងដាក់រថយន្តចំនួន ៤គ្រឿង ដើម្បីឲ្យស្រោចទឹក និងថែទាំដើមឈើទាំងនេះក្នុងគោលបំណងឲ្យមានសោភ័ណភាពតាមដងផ្លូវនៅពេលដែលផ្កាត្របែកព្រៃ ចេញផ្កាគ្រប់ដើម៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


