កីឡា
គ្រូវៀតណាម មិនសប្បាយចិត្តនឹងទម្រង់លេងប៉ះ កម្ពុជា យប់មិញ
ក្រុមជម្រើសជាតិវៀតណាម ទទួលបានជ័យជម្នះដោយលទ្ធផល ២-១ លើក្រុមជម្រើសជាតិកម្ពុជា សម្រាប់ជំនួបមិត្តភាពអន្តរជាតិ យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ប៉ុន្តែគ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Kim Sang Sik មិនសូវសប្បាយចិត្តនឹងទម្រង់លេងឡើយ។

ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោក Kim Sang Sik បាននិយាយថា ក្រុមរបស់លោកបង្ហាញទម្រង់លេងបានយ៉ាងល្អនៅវគ្គទី១ដែលស្របតាមផែនការរបស់លោករៀបចំ ប៉ុន្តែនៅវគ្គទី២ ក្រុមរបស់លោកធ្វើមិនសូវបានល្អសោះរហូតធ្វើឲ្យធ្លាយគ្រាប់បាល់។
វៀតណាមបានស៊ុតចូលកម្ពុជា២គ្រាប់នៅវគ្គទី២ដោយកីឡាករ Hai Long ក្នុងនាទី២៦ និងកីឡាករ Van Vi នៅនាទី៣៥ ខណៈ១គ្រាប់របស់កម្ពុជាដោយកីឡាករវ័យក្មេង ប៉ុង សាំយូអែល នៅនាទី៦៤។

«វគ្គទី២ យើងមានបញ្ហាច្រើន ធ្វើឲ្យកម្ពុជាមានឱកាសរកបានគ្រាប់បាល់។ លទ្ធផលនេះខ្ញុំមិនពេញចិត្តទេ ពីព្រោះយើងមិនទាន់បានបង្ហាញសមត្ថភាពដ៏ល្អបំផុតរបស់យើងទេ»។ លោកបាននិយាយ។
តាមរយៈទម្រង់ជាមួយកម្ពុជាយប់នេះមិញ លោក Kim Sang Sik ចាត់ទុកមិនទាន់គ្រប់គ្រាន់សម្រាប់ការជួបជាមួយជម្រើសជាតិ ឡាវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វគ្គជម្រុះសន្សំពិន្ទុក្នុងពានរង្វាន់ Asian Cup 2027។

លោកបញ្ជាក់ថា ៖«យើងត្រូវត្រៀមខ្លួនឲ្យរួចរាល់ជាងនេះសម្រាប់ការប្រកួតជាមួយឡាវ។ ការប្រកតថ្ងៃនេះសម្រាប់កីឡាករវ័យក្មេងឃ្លាំមើល និងរៀនសូត្រ ហើយពួកគេនឹងមានឱកាសបានលេង។ យ៉ាងណា និយាយរួម យើងធ្វើបានល្អហើយ ទោះបីជាបញ្ហាខ្លះក៏ដោយ»៕






ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


