សន្តិសុខសង្គម
បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន
បុរសវ័យចំណាស់ម្នាក់ អាយុ ៦៧ឆ្នាំ ត្រូវបានបុរសម្នាក់ កាប់ជាច្រើនកាំបិត រហូតដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅក្នុងផ្ទះ នៅយប់ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៥ ស្ថិតក្នុងភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ យឺន យ៉ុង ភេទប្រុសអាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិអូរយ៉េះ ឃុំស្រែសង្គមស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានជនបង្កកាប់ជាច្រើនកាំបិតស្លាប់នៅលើផ្ទះ ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកជនបង្ក មានឈ្មោះ សនសុខឿនភេទប្រុស អាយុ៤៥ឆ្នាំមានមុខរបរជាអ្នកមើលថែកន្លែងបន់ស្រន់(ភ្នំក្រោល)មានទីលំនៅបច្ចុប្បន្នភូមិអូរយ៉េះឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី។

លោកបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យ មុនពេលកើតហេតុ ជនបង្កបានទៅផ្ទះជនរងគ្រោះ រួចប្រាប់ថា មានគេចោទថាខ្លួនលួចសត្វគោរបស់អ្នកភូមិ ហើយក៏ឲ្យជនរងគ្រោះ ជួយដោះស្រាយរឿងនេះផង ប៉ុន្តែជនរងគ្រោះបានបដិសេធមិនយល់ស្រប។ ភ្លាមនោះជនបង្កបានទៅទិញស្រា រួចនាំគ្នាផឹក មួយសន្ទុះក្រោយមកក៏ជនបង្កទាញកាំបិត ខ្វែវកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតយ៉ាងសារហាវ បណ្តាលឲ្យស្លាប់ភ្លាមភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដង។
អធិការរូបនេះបញ្ជាក់ថា នេះជាអំពើឃាតកម្ម បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនជនបង្កទៅស្នងការនគរបាលខេត្តមណ្ឌលគិរីដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖រៀម សុខហេង


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


