ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីជំរុញកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយ EU ដើម្បីបង្កើនការនាំចេញវាយនភណ្ឌ
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់លើការពន្លឿនយន្តការដើម្បីសម្រេចបានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយនៃសហភាពអឺរ៉ុប-ឥណ្ឌូណេស៊ី (IEU-CEPA) ដើម្បីជំរុញទីផ្សារឧស្សាហកម្មវាយនភណ្ឌជាតិ ចំពេលមានភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara កាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលវាយនភណ្ឌឥណ្ឌូណេស៊ី ដោយរួមចំណែកប្រហែល ៣០ ភាគរយ នៃតម្រូវការសកលសម្រាប់ផលិតផលទាំងនេះ។
លោក Airlangga បាននិយាយនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតាកាលពីថ្ងៃពុធ យ៉ាងដូច្នេះថា៖ «សហភាពអឺរ៉ុបដែលមានទីផ្សារធំ រួមចំណែក ៣០ ភាគរយនៃតម្រូវការពិភពលោកបន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលរួមចំណែក ១៥ ភាគរយ»។

ទន្ទឹមនឹងនេះ លោក Airlangga បានលើកឡើងពីវៀតណាម ដែលបានបង្កើនការនាំចេញវាយនភណ្ឌរបស់ខ្លួនរហូតដល់ ៥០ ភាគរយ ក្រោយបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មស្រដៀងគ្នាជាមួយសហភាពអឺរ៉ុប។
ដូច្នេះហើយ លោកបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបន្តការបញ្ចប់ការចរចា IEU-CEPA ដើម្បីការពារ និងជំរុញឧស្សាហកម្មវាយនភណ្ឌរបស់ប្រទេស។
គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីបានកំណត់គោលដៅបញ្ចប់ការចរចា IEU-CEPA នៅឆមាសទី ១ នៃឆ្នាំនេះ។ ការចរចាចំនួន ៩ លើក ត្រូវបានធ្វើឡើងក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


