Connect with us

សន្តិសុខសង្គម

ពលរដ្ឋ​ភូមិ៤ សង្កាត់​ដងទង់ កំពុង​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​អំឡុង​រដូវប្រាំង​នេះ

បានផុស

នៅ

កោះកុង ៖ ប្រជាពលរដ្ឋរស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ប្រចាំថ្ងៃ អំឡុងរដូវប្រាំងនេះ ខណៈ​អាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ស្វែងរកទឹកស្អាតមកចែកជូនពលរដ្ឋផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះថា ការខ្វះខាតទឹកស្អាតរបស់ពលរដ្ឋភាគច្រើន​ជា​ខ្មែរឥស្លាម មានរយៈពេល២ទៅ៣ថ្ងៃមកហើយ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន​របស់​លោក​ពុំ​បានព្រងើយកន្តើយនោះទេ ដោយ​ប្រឹងប្រែង​សុំអន្តរាគមន៍ពីក្រុមហ៊ុនទឹកស្អាត ដើម្បីដឹកទឹកមកចែកចាយជូនពលរដ្ឋបានប្រើប្រាស់គ្រប់ៗគ្នា។

បើតាមលោកចៅសង្កាត់ដងទង់ ការខ្វះខាតទឹកស្អាតនេះ បានបង្កឱ្យពលរដ្ឋចំណាយថវិកាច្រើនទៅទិញទឹកធុង មកដាំស្ល បោកខោអាវ និង​បន្ទោបង់​គ្មាន​ទឹក​សាប​ប្រើ។ កាល​ពី​ឆ្នាំ​មុន មូលដ្ឋានរបស់លោក ក៏​ធ្លាប់​ជួប​ការ​ខ្វះ​ខាត​ទឹកស្អាត​នេះដែរ​ដោយ​រដ្ឋបាលក្រុងខេមរភូមិន្ទ និងអាជ្ញាធរភូមិសង្កាត់ យក​ចិត្តទុកដាក់ដោះស្រាយសម្រួលជូនពលរដ្ឋ។

ទាក់ទិន​នឹង​បញ្ហា​នៃ​ការ​រអាក់រអួល​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកោះកុង កន្លងទៅ លោក លឹម សុខឃាង អគ្គនាយកក្រុមហ៊ុនទឹកស្អាតខេត្តកោះកុង បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នឹងបែងចែកម៉ោងបិទបើកទឹកស្អាតចែកចាយជូនពលរដ្ឋប្រើប្រាស់ ដោយកំណត់ទី១នៅក្រុងខេមរភូមិន្ទ ទី២ស្រុកមណ្ឌលសីមា និងផ្សារផ្លែឈើ និងភូមិថ្មី បិទទឹកចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹកជារៀងរាល់ថ្ងៃ។

តំណាង​ក្រុមហ៊ុនទឹកស្អាតខេត្តកោះកុងដដែល អះអាងថា ការ​បិទ​បើក​ទឹក​តាម​ម៉ោង​កំណត់​យ៉ាង​ដូច្នេះ ក៏ព្រោះតែដោយសារបាតុភូតធម្មជាតិនារដូវប្រាំងឆ្នាំនេះ ធ្វើ​ឱ្យ​អាកាស​ធាតុ​មាន​សភាពក្តៅហួតហែង​ខ្លាំង ស្របនឹងតម្រូវការ​ប្រើប្រាស់​ទឹក​ក៏​កើន​ឡើង​ជាង​មុន បានធ្វើឱ្យប្រភពទឹកមួយចំនួន ដូចជាទឹកស្រះ បឹង អូរ ប្រឡាយ និងអណ្តូង រីងស្ងួតជាបណ្តើរៗ ហើយប្រភពទឹកនៅទំនប់ស្ទាកទឹកជ្រោះតាប៉ន និងស្រះទឹកនៅភូមិចាំយាម មាន​ការ​ស្រកយ៉ាងគំហុកដែលជាបញ្ហាប្រឈមខ្លាំងចំពោះមុខ ដូច្នេះ​ក្រុមហ៊ុន​សូម​អំពាវនាវដល់ពលរដ្ឋជួយប្រើប្រាស់ទឹកដោយការសន្សំសំចៃបំផុត និង​កាត់​បន្ថយប្រើប្រាស់​ទឹក​ដែល​មិន​ចាំ​បាច់ ដើម្បីទប់ស្កាត់ការរីងស្ងួត គ្មាន​ទឹកប្រើប្រាស់មុនពេលរដូវវស្សាឈានមកដល់៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម