Connect with us

ព័ត៌មានជាតិ

អ្នកនៅជាយក្រុងត្រៀម រដូវប្រាំងឆ្នាំនេះ ទឹកអាចប្រើមិនគ្រប់ គួរចេះសន្សំសំចៃ

បានផុស

នៅ

បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ពិសេសនៅតំបន់ជាយក្រុងអាចនឹងបន្តជួបបញ្ហាខ្វះ ខាតទឹកប្រើនារដូវប្រាំងឆ្នាំនេះ ដោយសារតែតម្រូវការទឹកបច្ចុប្បន្នមានការកើនឡើប្រមាណ៧៥ម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺខ្វះទឹកស្អាតប្រើប្រាស់ប្រមាណ១៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅឆ្នាំនេះ និង ឆ្នាំបន្ទាប់ ពិសេស ខែប្រាំង គឺប្រាកដណាស់ជាខ្វះទឹកមិនគ្រប់  ដូចសម្តេចតេជោ មានប្រសាសន៍ ជម្រាបជូនប្រជាពលរដ្ឋជាយរាជធានីភ្នំពេញ កាលពីថ្ងៃសម្ពោធបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតបាក់ខែង ថ្មីៗនេះ។

មន្ត្រីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរូបនេះបន្តថា តំបន់ដែលមានសម្ពាធទឹកចុះខ្សោយគឺ នៅជាយក្រុងភ្នំពេញ ភាគខាងលិច និង និរតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម ស៊ីថា ធ្លាប់ប្រាប់ថា ការផលិតទឹករបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មិនបានថយចុះនោះទេ ពោលសមត្ថភាព នៃការផលិតទឹកស្អាតនេះ មានការកើនឡើងជារៀងរាល់ឆ្នាំ តែដោយសារតម្រូវការប្រើប្រាស់មានកើនឡើងខ្ពស់ លើសការរំពឹងទុក។

លោកថា ឆ្នាំ២០១៦ ផលិតបានត្រឹមជាង ៤០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នផលិតបានជាង ៦០ម៉ឺនម៉ែត្រ គូបក្នុងមួយថ្ងៃ។​

ប្រជាពលរដ្ឋមួយរូបស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ រាជធានីភ្នំពេញ អ្នកនាងវឿន សុខអឿន បាន​​ប្រាប់ថា កាលពីឆ្នាំមុននាររដូវប្រាំង ផ្ទះដែលខ្លួនកំពុងស្នាក់នៅជួបបញ្ហាខ្វះទឹកប្រើប្រាស់សឹងតែរាល់ថ្ងៃ។

ប៉ុន្តែឆ្នាំនេះមិនទាន់ដឹងនៅឡើយទេ ដោយសារបច្ចុប្បន្នមិនទាន់មានការខ្វះ​ខាតនៅឡើយ ហើយទឹកមានប្រើគ្រប់គ្រាន់ធម្មតា។ នាងប្រាប់ថា ” ពេលថ្ងៃដាច់ ដល់យប់បានមោវិញ”។

យ៉ាងណានាងក៏បារម្ភថា រដូវប្រាំងឆ្នាំនេះ អាចនឹងខ្វះទឹកប្រើប្រាស់ដូចឆ្នាំមុន។ នាងរំឭកថា ដើម្បីដោះស្រាយបញ្ហានេះ ខ្លួនបានទិញធុងទឹកខ្នាតធំល្មម យកមកស្តុកទឹកទុកប្រើប្រាស់នៅពេលដាច់ទឹក។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជួបការខ្វះខាត១៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជាបាននឹងប្រឹងប្រែងផលិតទឹកស្អាតបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយបានសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងបានបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងបានបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង កាលពីថ្ងៃទី០១ ខែកុម្ភៈឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ៤ម៉ឺនគ្រួសារ ឫ១២ភាគរយនៃចំនួនប្រជាជនសរុបនៅទីក្រុងភ្នំពេញកំពុងជួបបញ្ហាប្រើប្រាស់ទឹកស្អាតដូចជាសម្ពាធទឹកខ្សោយ ទឹកទទួលបានតែពេលយប់ ឬកំពុងរង់ចាំទទួលតែទឹកស្អាតពីរដ្ឋ។

សម្តេចបញ្ជាក់ថា បញ្ហានេះបានកើតឡើងនៅរដូវប្រាំងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ  ប៉ុន្តែវានឹងអាចដោះស្រាយបាននៅក្នុងដំណាក់កាលជំហានទី១នៅពេលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២។

ចំពោះគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង៖ ជំហានទី១គឺសាងសង់រោងចក្រដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។ គម្រោងនេះមានរយៈពេល៣៦ខែ ដែលត្រូវបញ្ចប់នៅចុងឆ្នាំ២០២២ ដោយចំណាយថវិកាវិនិយោគសរុប ២៤៧លានដុល្លារ។ 

នៅជំហានទី២ គឺសាងសង់រោងចក្រដែលមានសមត្ថភាពផលិត ១៩៥ ពាន់ម៉ែត្រគីបក្នុង១ថ្ងៃ ស្មើនឹងជំហានទី១ ដែលគ្រោងអនុវត្តនៅត្រីមាសទី៣នៅឆ្នាំនេះ។ គម្រោងនេះមានរយៈពេល ៣០ខែ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣៕

ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ វិនាទី មុន

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវកុំដឹកលើសទម្ងន់ដើម្បីប្រើប្រាស់បានយូរអង្វែង

ព័ត៌មានជាតិ៥១ វិនាទី មុន

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំការប្រកួតនិពន្ធរឿងខ្លី និងកំណាព្យ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ

សុខភាព១១ នាទីutes មុន

តើការពិនិត្យអេកូសាស្ត្រច្រើនដង ប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយដែរ ឬទេ?

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ហេង សួរ ៖ TVET ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ វិទ្យាស្ថានជាតិអប់រំ ត្រូវបានកែសម្រួលឡើងវិញជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សន្តិសុខសង្គម២៤ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

Sokha Hotels

ព័ត៌មានពេញនិយម