ព័ត៌មានជាតិ
កសិករ ៣ ស្រុក ខេត្តបាត់ដំបង ប្រឈមខ្វះទឹកធ្វើស្រែប្រាំង ជាង ១៥ ពាន់ហិកតា
កសិករ ៣ស្រុក ខេត្តបាត់ដំបង ប្រឈមខ្វះទឹកធ្វើស្រែប្រាំង ក្នុងនោះ ១. ស្រុកថ្មគោល អាចជួបការខ្វះទឹកចំនួន ៥ ពាន់ហិកតា នៅពេលទៅមុខ បន្តក្នុងខែកុម្ភៈ និងខែមិនា ២០២៤ ២. ស្រុកមោងឫស្សី ជួបការខ្វះទឹកចំនួន ៩ ពាន់ហិកតា ដែលកំពុងតែខ្វះទឹកបណ្ដើរៗ និង ៣. ស្រុកឯកភ្នំ អាចជួបការខ្វះទឹកចំនួន ១ ៨០០ ហិកតា នៅពេលទៅមុខបន្តក្នុងខែកុម្ភៈ និងមិនា ឆ្នាំ២០២៤។

មន្ត្រី នៃមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះ ក្នុងស្រុកមោងឫស្សី នៅចំណុច ភូមិចកធំ ស្រែអូរ ក្នុងឃុំកកោះ កំពុងមានការប្រឈមខ្លះៗ ក្នុងនោះមាន ១០០ ហិកតា ដែលស្រូវទើបមានរយៈពេល ២៥ថ្ងៃ និង ១០០ ហិកតាទៀត ស្រូវបានរយៈពេល ២ ខែ ជិតទទួលផលដែរ។

ស្រូវស្រាលដែលដាំដុះប្រដេញទឹកក្នុងពាក់កណ្ដាលខែតុលា និងខែវិច្ឆិកា ពុំមានបញ្ហាទេ កំពុងត្រៀមប្រមូលស្រូវអាយុ ១០៥ ថ្ងៃ។ ហើយស្រូវស្រាលដែលដាំដុះក្នុង ខែធ្នូ និង ខែមករា អាចនឹងប្រឈមនឹងបញ្ហាខ្វះទឹកនៅក្នុងដំណាក់កាលបង្កបង្កើនផល (ដាច់បណ្ដូល) ប្រសិនបើមិនមានទឹកភ្លៀង កក់ខែក្នុងខែមករា នេះទេ។

បើយោងតាមរបាយការណ៍ ដែលមន្ត្រី នៃមន្ទីរកសិកម្ម កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ បានបង្ហាញថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងខេត្តបាត់ដំបង អនុវត្តបានចំនួន ៥៥ ១៥១ ហិកតា ស្មើនឹង ២០៩,៣៦% នៃផែនការចំនួន ២៦ ៣៤៣ ហិកតា។

ជុំវិញករណីខាងលើ រហូតមកដល់ពេលនេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មិនទាន់បានឆ្លើយតបថាយ៉ាងណានៅឡើយទេ។

ក្រុមកសិករ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ឆ្នាំនេះ ប្រជាកសិករបានសម្រុកធ្វើស្រែប្រាំងយ៉ាងសន្ធឹកសន្ធាប់ ដែលធ្វើឱ្យមន្ត្រី មន្ទីរជំនាញពាក់ព័ន្ធមានការព្រួយបារម្មណ៍ ខណៈក្រុមកសិករហាក់មានក្តីសង្ឃឹមច្រើនពឹងផ្អែកទៅលើទឹកភ្លៀងចុងរដូវតាមស្រះ បឹង អូរ ច្រើនជាងឆ្នាំមុន។

ការពឹងផ្អែកទៅលើទឹកភ្លៀង ខណៈមានទឹកច្រើន បានធ្វើឱ្យស្រូវប្រាំងកសិករភាគមួយចំនួនរលូន ហើយស្រូវប្រាំងខ្លះទៀតជិតបានទទួលផល ខណៈទឹកភ្លៀងដែលបន្សល់នៅតាម បឹង អូរ ប្រឡាយ កំពុងរីងស្ងួត ជាបណ្តើរៗ។ ស្រូវខ្លះបានរយៈពេល ២ខែ ជិតនឹងទទួលផល និងស្រូវខ្លះទៀតទើបតែបាន ២៥ ថ្ងៃប៉ុណ្ណោះ ដែលនឹងប្រឈមខូចខាត បើសិនជាភ្លៀងកក់ខែ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


