Connect with us

ព័ត៌មានអន្ដរជាតិ

​ភ្នាក់ងារ​UN អំពាវនាវរកជំនួយ៩៣០លានដុល្លារ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស

បានផុស

នៅ

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួន២​ បានអំពាវនាវឲ្យមានជំនួយហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​នៅក្នុងប្រទេសបង់ក្លាដែស បើមិនដូច្នេះទេពួកគេត្រូវប្រឈមនឹង «ផលវិបាកធ្ងន់ធ្ងរ»។ នេះបើយោងតាមការចេញ​ផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​​២ រួម​មាន អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍(IOM) បានចេញសេចក្តីថ្លែងការណ៍រួម​គ្នា​មួយ ដោយអំពាវនាវរកជំនួយជាង​៩៣០លានដុល្លារអាមេរិកសម្រាប់​ជួយ​ជនភៀសខ្លួន​ រ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាទៅ​រស់​នៅ​ក្នុងជំរំ​ក្នុង​ប្រទេស​បង់ក្លាដែស។

គិតត្រឹមចុងខែកុម្ភៈ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល១​លាននាក់នៅក្នុងប្រទេសបង់ក្លាដែស ​ហើយ​ពាក់កណ្តាលនៃ​ជន​ភៀសខ្លួន​ទាំងនេះ​គឺជាស្ត្រី និងកុមារី ដែល​ងាយ​ប្រឈម​នឹងហានិភ័យខ្ពស់ពីអំពើហិង្សា និងការកេងប្រវ័ញ្ច​លើ​យេនឌ័រ​។ មួយភាគបីនៃចំនួនប្រជាជននេះមានអាយុចន្លោះពី​១០ទៅ២៤ឆ្នាំ មិនមានលទ្ធភាពទទួលបានការអប់រំផ្លូវការ និង​ការ​សិក្សាជំនាញអភិវឌ្ឍសម្ថភាពគ្រប់គ្រាន់នោះទេ។

(រូបភាព៖ AP)

ទីភ្នាក់ងារទាំង២​នេះ បាន​​អះអាង​ថា កង្វះខាតថវិកាសម្រាប់ជំនួយស្បៀងអាហារ និងទីជម្រកអាចបង្ខំមនុស្សជាច្រើនបាក់ទឹកចិត្តនិងអស់សង្ឃឹម ដែលអាចឲ្យពួកគេខ្លះបង្ខំ​ចិត្តធ្វើ​ដំណើរ​តាម​ទូក​ដ៏​គ្រោះថ្នាក់​ដើម្បី​ស្វែង​រក​សុវត្ថិភាព​ក្នុង​ប្រទេស​ផ្សេង​ទៀត។

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទាំងនេះ​កំពុង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​បន្ត​ផ្តល់​មូលនិធិ​ជំនួយ​សង្គ្រោះ​អាយុជីវិត និង​ឱកាស​ដែល​អាច​ឱ្យ​ជនភៀសខ្លួន​អាច​ពឹង​ផ្អែក​លើ​ខ្លួនឯងបាន ខណៈដែលការផ្ដាច់ជំនួយរបស់សហរដ្ឋអាមេរិកប៉ះពាល់ដល់ប្រជាជនក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះជាខ្លាំង៕

(រូបភាព៖ IOM)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៤ នាទីutes មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

សេចក្ដីជូនដំណឹង១ ម៉ោង មុន

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ជីវិតកម្សាន្ដ៣ ម៉ោង មុន

HyunA លុប​រូបអាក្រាតកាយ ក្រោយ​​អ្នក​គាំទ្របង្ហាញក្ដីបារម្ភ​ខ្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម