ព័ត៌មានអន្ដរជាតិ
ស្ត្រីវ័យ៦៣ឆ្នាំម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង
ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានក្រុមជួយសង្គ្រោះរកឃើញនៅមានជីវិត បន្ទាប់ពីជាប់ក្រោមគំនរបាក់បែករយៈពេល៩១ម៉ោងនៅក្នុងទីក្រុង Naypyitaw ក្រោយប្រទេសមីយ៉ាន់ម៉ារងគ្រោះរញ្ជួយដីដ៏សាហាវកាលពីរសៀលថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Irrawaddy នៅថ្ងៃទី០១ខែមេសានេះ។

នាយកដ្ឋានសេវាកម្មពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ខែមេសា បុគ្គលិកសង្គ្រោះរបស់ខ្លួនបានជួយសង្រ្គោះស្ត្រីអាយុ៦៣ឆ្នាំម្នាក់ ដែលបានជាប់នៅក្នុងផ្ទះល្វែងដែលដួលរលំអស់រយៈពេលប្រហែល៩១ម៉ោងនៅទីក្រុង Naypyitaw ក្រោយរងគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ខណៈកត្តាដែលជំរុញឲ្យស្រ្តីនេះអាចរស់រានបានក្នុងរយៈពេលដ៏យូរនេះមិនត្រូវបានដឹងនៅឡើយនោះទេ។
ស្រដៀគ្នានេះកាលពីម្សិលមិញក៏មានក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះនៅមានជីវិត។ ក្មេងស្រីនេះត្រូវបានក្រុមអ្នកជួយសង្គ្រោះបានទាំងនៅរស់រានមានជីវិតដ៏មិនគួរឲ្យជឿ បន្ទាប់ពីជាប់អស់រយៈពេលជាង៥០ម៉ោង នៅក្រោមគំនរសណ្ឋាគារបាក់បែកក្នុងទីក្រុង Mandalay ដែលជាចំណុចកណ្តាលនៃការរញ្ជួយដីដ៏ខ្លាំងមហិមានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បើតាមសម្ដីក្មេងស្រីប្រាប់ក្រុមអ្នកជួយសង្គ្រោះថា នាងអាចនៅរស់បានគឺដោយសារតែមានដបទឹកចំនួនបួនដបនៅក្នុងបន្ទប់របស់នាង ដែលអាចទ្រទ្រង់ជីវិតរបស់នាងបានរហូតដល់ក្រុមជួយសង្គ្រោះរកឃើញ។

សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃសុក្រប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ ខណៈពេលនេះអ្នកស្លាប់បានកើនដល់៣ពាន់នាក់ និងរាប់សិបនាក់បាត់ខ្លួនៅក្រោមអគារដែលដួលរលំ ដោយប្រតិប្រត្តិការជួយសង្គ្រោះនៅតែបន្តយ៉ាងសកម្ម។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបបយោធា ផ្ទះចំនួន១៥៩១ខ្នង, អគារសាសនា(ពុទ្ធសាសនា តាវ សាសនាយូដានិងគ្រិស្តសាសនា) ចំនួន៦៧០, សាលារៀនចំនួន ៦០, ស្ពានចំនួន ៣ និងវត្តយ៉ាងហោចណាស់ចំនួន ២៩០ បានរងការខូចខាត និងវិហារឥស្លាមជាច្រើនទៀតដែលរបបយោធាមិនបានបញ្ជាក់ចំនួនបានបាក់រលំដោយសារគ្រោះរញ្ជួយដីនៅក្នុងទីក្រុង Mandalay កាលពីថ្ងៃសុក្រ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


