ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤
ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យអង្គភាពជំនាញសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បង លោក ឱ្យសិក្សាលើខេត្តចំនួន៤ ខណៈភ្នំពេញ ក៏ត្រៀមសម្ពោធស្នាក់ការថ្មីបន្ថែមមួយទៀត។

ស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត ដែលស្ថិតក្នុងនៅផ្សារទំនើប អ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ គ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោក ស សុខា។

ជាការកត់សំគាល់ ក្រសួងមហាផ្ទៃ ដែលក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើប អ៊ីនអន២ សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។
ដោយឡែក ទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានផ្តល់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ។

ក្នុងឱកាសអញ្ជើញសម្ពោធឱ្យប្រើប្រាស់សមិទ្ធផលនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ លោក ស សុខា បានណែនាំអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ឱ្យសិក្សាបញ្ចូលសេវាវាធ្វើលិខិតឆ្លងដែននៅអង្គភាពច្រកចេញចូលតែមួយ ដែលអាចជាជម្រើសមុនគេ គឺនៅខេត្តបាត់ដំបង កំពង់ចាម ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។
លោក រ៉េន រតនៈ អ្នកនាំពាក្យលោក ស សុខា បានលើកឡើងថា នេះជាការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី ដើម្បីធ្វើឱ្យសម្រេចនូវគោលបំណងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលណែនាំឱ្យក្រសួងមហាផ្ទៃរិះរកគ្រប់វិធីសាស្ត្រ និងដាក់ចេញវិធានការថ្មីៗបន្ថែមទៀត សំដៅបង្ខិតសេវាឱ្យកាន់តែនៅកៀក និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានសេវាផ្តល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ជាក់ស្តែង ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ៤ ខែមករា ឆ្នាំ២០២៥ ដែលរហូតមកដល់ពេលនេះ ស្នាក់ការនោះបានបម្រើសេវាជូនប្រជាពលរដ្ឋបានជាច្រើនរយនាក់ និងទទួលបានការអបអរសាទរប្រកបដោយក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខេត្តសៀមរាប និងពលរដ្ឋមកពីបណ្ដាខេត្តជុំវិញ ដ្បិតពួកគាត់ពុំចាំបាច់ធ្វើដំណើរមកភ្នំពេញដូចមុនទៀតឡើយ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


