វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា ក្រើនរម្លឹកដល់ភ្ញៀវទេសចរ ស្លៀកពាក់ឲ្យបានសមរម្យពេលចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ
នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងមួយច្បាប់ ដើម្បីជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះគណនីហ្វេសប៊ុក និង TikTok ឈ្មោះ Nina Daily បានបង្ហោះផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យនៅ មុខប្រាសាទអង្គរវត្ត ក្នុងគោលដៅបង្ហាញ និងលើកតម្កើងពីការហាត់ប្រាណរបស់ខ្លួន ដែលប៉ះពាល់ដល់តម្លៃ របស់អង្គរ សម្បត្តិបេតិកភណ្ឌពិភពលោក។

អាជ្ញាធរជាតិអប្សរា សូមសម្តែងការមិនពេញចិត្ត និងមិនអាចទទួលយកបាន ចំពោះការប្រើប្រាស់ សម្បត្តិបេតិកភណ្ឌជាតិដោយពុំសមស្របនេះ ក្នុងនោះអង្គរវត្ត មិនមែនត្រឹមតែជាកេតនភណ្ឌជាតិ អត្តសញ្ញាណ ជាតិ និងជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃជាសកល ជាកិត្តិយសជាតិ ដែលត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌពិភពលោក។ ក្នុងន័យនេះ ការប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការរបស់គាត់ គឺជាទង្វើប្រាសចាក ទាំងតម្លៃ បេតិកភណ្ឌ និងសីលធម៌ ដូចជា៖១- ទង្វើមិនសមស្រប ដែលយករូបភាពប្រាសាទអង្គរវត្ត មកថតផ្សព្វផ្សាយ ភ្ជាប់ជាមួយរូបភាព សម្តែងរបស់ខ្លួន។ ២-កង្វះខាតនៃសីលធម៌ផ្ទាល់ខ្លួន តាមរយៈការបង្ហាញរូបភាពប៉ះពាល់ដល់តម្លៃរមទម ចរិយា សម្បត្តិ និងភាពថ្លៃថ្នូរនៃភាពជាស្ត្រីខ្មែរ។ ៣- កង្វះខាតការគោរពចំពោះវប្បធម៌ និងប្រពៃណីជាតិ។
អាជ្ញាធរជាតិអប្សរា ភ្លាមៗបានណែនាំឱ្យម្ចាស់គណនីឈ្មោះ Nina Daily លុបចេញជាបន្ទាន់ និង សូមណែនាំជាបន្តឱ្យសុំទោសជាសាធារណៈចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយ ដែលប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការមិនសមស្របនេះ ក៏ដូចជាសន្យាបញ្ឈប់ការប្រព្រឹត្តនូវទង្វើខុសនឹងសីលធម៌ និងប្រពៃណីជាតិខ្មែរ តទៅទៀតនៅក្នុងរមណីយដ្ឋានអង្គរ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមសំណូមពរសាធារណជនទាំងអស់ មេត្តាចូលរួមថែរក្សាតម្លៃបេតិកភណ្ឌជាតិ ចៀសវាងការប្រព្រឹត្តនូវសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងតម្លៃស្ត្រីខ្មែរ៕
ដោយ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


