Connect with us

អាជីព

គន្លឹះ​ដោះស្រាយ​ដោយ​សន្តិវិធី​ ចំពោះ​ការ​សម្លុត​ធ្វើបាប​នៅ​កន្លែង​ធ្វើការ

បានផុស

នៅ

គ្រប់គ្នា​ប្រហែល​ជា​គិត​ថា​ ការ​សម្លុត​ច្រើន​កើត​មាន​នៅ​ក្នុង​សាលារៀន​ ប៉ុន្តែ​យើង​អាច​នឹង​មាន​ការ​ភ្ញាក់ផ្អើល​ ដែល​ដឹង​ថា​ការ​សម្លុត​គំរាមកំហែង​ ក៏​អាច​កើត​មាន​នៅ​កន្លែង​ធ្វើការ​បាន​ដែរ។

ជា​ពិសេស​ចំពោះ​បុគ្គលិក​ថ្មី​ថ្មោង!

នៅ​ពេល​យើង​កាន់​តែ​ចាស់​ ឥទ្ធិពល​នៃ​ការ​សម្លុត​ អាច​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ដល់​សុខភាព​ជា​ច្រើន ​រួម​ទាំង​ផល​ប៉ះពាល់​ខាង​រាងកាយ​និង​ផ្លូវចិត្ត។ នេះ​អាច​បណ្ដាល​​ឲ្យ​​មាន​ភាព​តានតឹង និង​កង្វះ​ទំនុក​ចិត្ត​ នៅ​កន្លែង​ធ្វើការ។

ខាងក្រោម​នេះ​ ជា​គន្លឹះ​ខ្លះ​ៗ ​ដែល​អាច​ប្រើ​បាន​នៅ​ពេល​មាន​នរណា​ម្នាក់ សម្លុត​ធ្វើ​បាប​នៅ​កន្លែង​ធ្វើការ ៖

១. ពិនិត្យ​មើល​សកម្មភាព​ខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ដែល​អ្នក​សម្រេចចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ ស្ដីពី​ការ​ទាក់ទង​នឹង​ការ​សម្លុត​ធ្វើបាប​ នៅ​កន្លែង​ធ្វើការ អ្នក​គួរ​តែ​ពិនិត្យ​ទ្វេដង​ជាមួយ​ខ្លួនឯង ​ដើម្បី​ដឹង​ថា​ តើ​អ្នក​អាច​ចូលរួម​ចំណែក​​អ្វីខ្លះ​ដល់​កំហឹង​ពួកគេ។

ក្នុង​កាលៈទេសៈ​ខ្លះ​ ការ​សម្លុត​ប្រហែល​ជា​គ្រាន់​តែ​ជា​ការ​កើត​ឡើង​តែ​មួយ​ដង​ប៉ុណ្ណោះ ​ដូច្នេះ​បណ្ដោយ​​ឲ្យ​​វា​ទៅ ​ហើយ​ការ​ដែល​យើង​ឈាន​ទៅ​មុខ​អាច​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ។

. ព្យាយាម​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់

យើង​អាច​យល់​បាន​ ដែល​ចាំបាច់​មិន​និយាយ​អ្វី ​នៅ​ពេល​ត្រូវ​បាន​គេ​សម្លុត។ នេះ​ប្រហែល​មក​ពី​អ្នក​ខ្លាច ​ឬ​មិន​ចូលចិត្ត​បង្ហាញ​បញ្ហា​របស់​អ្នក ​ជាមួយ​អ្នក​ដទៃ។ ទោះ​យ៉ាងណា ​វា​ជា​ការ​សំខាន់​ណាស់​ ដែល​ត្រូវ​យល់​ថា​ ការ​សម្លុត​ធ្វើ​បាប​រយៈ​ពេល​យូរ ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ​ដល់​សុខភាព​ និង​សុខុមាលភាព​របស់​អ្នក។

នេះ​ជា​មូលហេតុ​ដែល​វា​មិន​គួរ​អូស​បន្លាយ​ពេល អ្នក​គួរ​តែ​រក​មើល​សកម្មភាព​ភ្លាមៗ ​មុន​ពេល​ដែល​វា​ឈាន​ដល់​ចំណុច​មួយ ​ដែល​អ្នក​មិន​អាច​ដោះស្រាយ​ស្ថានការណ៍​បាន។

. ជូន​ដំណឹង​ដល់​ថ្នាក់​លើ

ប្រសិន​បើ​អ្នក​មិន​ស្រួល​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍ ​ដោយ​ខ្លួនឯង​ទេ ​សូម​និយាយ​ទៅ​កាន់​ផ្នែក​ធនធានមនុស្ស​ ឬ​អ្នក​មាន​ឋានៈ​ខ្ពស់​ ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​បាន។

៤. កុំ​ធ្វើ​បាប​ខ្លួនឯង

បើ​អ្នក​ធ្វើ​បាប​ខ្លួនឯង​ វា​អាច​បង្កើន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង ​ណាមួយ​មាន​នរណា​ម្នាក់​​សម្លុត ​វា​ក៏​បាន​ទទួល​រង​សំពាធ​មក​លើ​អ្នក​រួច​ទៅ​ហើយ។ សូម​អភិវឌ្ឍ​ព្រំដែន​អារម្មណ៍​ខ្លួនឯង ​ឲ្យ​មាន​សុខភាព​ល្អ​ ដើម្បី​ការពារ​ពី​ប្រតិកម្ម​មិន​ល្អ​ណា​មួយ ចំពោះ​ការ​គំរាមកំហែង ​នៅ​ពេល​វា​កើត​ឡើង​ដោយ​ចៃដន្យ។

. ប្រមូល​ភស្តុតាង​ជា​ឯកសារ

វា​អាច​ជា​ព័ត៌មាន​សំខាន់​បំផុត ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អ្នក​ដែល​តែងតែ​សម្លុត​យើង​ នៅ​កន្លែង​ធ្វើការ។ សូម​ប្រាកដ​ថា ​អ្នក​បាន​ចងក្រង​នូវ​វត្ថុ​តាង​ដែល​ទាក់ទង​ជាមួយ​ការ​សម្លុត​ ឬ​ការ​ប្រឈម​មុខ​ណា​មួយ ដែល​ធ្លាប់​មាន។

វា​ក៏​ជា​ប្រយោជន៍​​រំលឹក​ឡើង​វិញ​ នូវ​ព័ត៌មាន​ដែល​អ្នក​អាច​នឹង​ភ្លេច នឹង​ថែម​ទាំង​អាច​ជួយ​គាំទ្រ​ករណី​របស់​អ្នក​ផង​ដែរ​ ប្រសិន​បើ​អ្នក​ជ្រើសរើស​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ពួកគេ។

ការ​គំរាមកំហែង​នៅ​កន្លែង​ធ្វើការ ​គឺ​ជា​បញ្ហា​ដែល​ត្រូវ​យល់ដឹង​បន្ថែម។ មនុស្ស​ជា​ច្រើន​ជ្រើសរើស​រក្សា​វា​នៅ​ធម្មតា​ ហើយ​ទទួល​រង​នូវ​ភាព​ស្ងៀមស្ងាត់។

ទោះ​យ៉ាងណា​ ការ​គាំទ្រ​ខ្លួនឯង ​និង​ជំហរ​អាច​មាន​ប្រយោជន៍​ មិន​ត្រឹម​តែ​អាច​បញ្ឈប់​ការ​សម្លុត​ធ្វើបាប​ប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​ជួយ​អ្នក​ដទៃ ​ឲ្យ​មើល​មក​អ្នក​ល្អ​ជាង​មុន ហើយ​ក៏​មិន​មែន​ជា​មនុស្ស​ដែល​ងាយ​នឹង​ធ្វើ​បាប​បាន​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម