ព័ត៌មានជាតិ
កម្ពុជាជំរុញការយល់ដឹងអំពីនីតិវិធីថ្មី ក្នុងការដោះស្រាយវិវាទការងារ
លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជំនួបស្ដីពី «បច្ចុប្បន្នភាពថ្មីៗនៃដំណើរការ និងនីតិវិធីដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល» កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតំណាងសហគ្រាស ក្រុមហ៊ុន ប្រមាណ ៦៥នាក់ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។

វេទិកានេះ រៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ បន្ទាប់ពីប្រកាសលេខ ០៩៨ ក.ប/ប្រ.ក.វ.ក ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ត្រូវបានដាក់ឱ្យអនុវត្ត។


ថ្លែងក្នុងវេទិកានេះ លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រកាសនេះកើតចេញពីលទ្ធផលនៃការពិភាក្សាពិគ្រោះយោបល់ត្រីភាគី និងមានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ ព្រមទាំងបានឈានដល់ការឯកភាពក្នុងការចេញឱ្យអនុវត្តប្រកាសនេះ ដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេសការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោកស្រី សួស ស៊ីនួន បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះ នឹងផ្តល់ចំណេះដឹងទាក់ទងនឹងចំណុចសំខាន់ៗនៃប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ជនទទួលការការពារជាពិសេស និងនីតិវិធីនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិភាព៕





-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


