Connect with us

សន្តិសុខសង្គម

App NoDrug របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តារដ្ឋអាស៊ាន

បានផុស

នៅ

តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃបណ្ដាប្រទេសអាស៊ាន មានការចាប់អារម្មណ៍ខ្លាំងពី App NoDrug របស់កម្ពុជា ដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នករាយការណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី ក្នុងពេលលោក និងមន្ត្រីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន២រូបទៀតទៅចូលរួមកិច្ចប្រជុំលើកទី១៨ នៃបណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ាន (18th ASEAN Drug Monitoring Network Meeting) នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ានសរុបចំនួន៤៥រូប ក្នុងនោះកម្ពុជាមាន៣រូប នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងនាមមន្រ្តីជំនាញពីកម្ពុជា ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី បានប្រាប់ពីគោលបំណងសំខាន់នៃកិច្ចប្រជុំនោះថា គឺដេីម្បីធ្វេីបច្ចុប្បន្នភាពពីស្ថានភាពគ្រឿងញៀន និងបច្ចុប្បន្នភាពទិន្នន័យព័ត៌មានគ្រឿងញៀននៅក្នុងតំបន់តាមរយៈការបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរួមរបស់ ADMN និងពិនិត្យឡើងវិញលើសេចក្តីព្រាងរបាយការណ៍ឆ្នាំ២០២៤ របស់កម្ពុជាដើម្បីដាក់ឆ្លងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីគ្រឿងញៀន ASOD លើកទី៤៦ នាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី បានបន្តថា កម្ពុជាក៏បានចែករំលែកពីលទ្ធផលលេចធ្លោរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលមួយឆ្នាំនេះ និងបានលើកយកមកបង្ហាញនូវអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

លោកបន្តថា តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃបណ្ដាប្រទេសអាស៊ានដែលចូលរួមកិច្ចប្រជុំនោះមានការចាប់អារម្មណ៍ខ្លាំងពី App NoDrug របស់កម្ពុជា ដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នករាយការណ៍ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដោយគ្មានអត្តសញ្ញាណ ខុសប្លែកពីបណ្ដាលប្រទេសនានាដែលមានតែប្រព័ន្ធទូរសព្ទហត់ឡាញប៉ុណ្ណោះ https://nodrugsnacd.com/download_kh ។ សូមបញ្ជាក់ថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី៨-១០ ខែមសា ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
គ្រឿងញៀន
សន្តិសុខសង្គម៧ នាទីutes មុន

បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស​២​នាក់ រឹបអូសសារធាតុញៀនប្រភេទជ័រអាភៀនជាង៤៧គីឡូក្រាម

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

Instagram បិទ​មិន​ឲ្យ​ក្មេងក្រោម១៦ឆ្នាំ livestream បាន​ទៀត​ទេ

ជីវិតកម្សាន្ដ១១ នាទីutes មុន

អតីតម្ចាស់មកុដ​ MGI ចូលដេកពេទ្យ ចំពេលផ្ទុះរឿងអាស្រូវផ្លូវច្បាប់ មិនទាន់ដោះស្រាយរួច

វប្បធម៌ ជំនឿ១៤ នាទីutes មុន

ស្រុកវើនសៃ នឹងរៀបចំសង្ក្រាន្តដោយមានល្បែងប្រជាប្រិយខ្មែរ និងរបាំរបស់ជនជាតិដើមភាគតិចទំពួន

ព័ត៌មានជាតិ២១ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ ទំនាក់ទំនងកម្ពុជា-ចិន កំពុងស្ថិតលើផ្លូវល្អបំផុត និងគំរូនៃការរួមរស់​ដោយមិត្តភាព ​និង​កិច្ចសហប្រតិបត្តិការ

Sokha Hotels

ព័ត៌មានពេញនិយម