ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ គ្រប់មូលដ្ឋានទាំងអស់ត្រូវធានាថាគ្មានការញាំញីដោយសារគ្រឿងញៀន
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទូរសព្ទដៃ NoDrug រវាងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug ជាមួយលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ស្នងការរងនគរបាល -មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី ខេត្ត អធិការរងនគរបាល-មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលទទួលការងារគ្រឿងញៀន សរុបជិត៥០០នាក់ ប្រជុំផ្ទាល់និងZoom នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តដោយសង្កត់ធ្ងន់ថាគ្រប់មូលដ្ឋានទាំងអស់ត្រូវធានាថាគ្មានការរាលដាលញាំញីដោយសារគ្រឿងញៀនស្របពេលដែលយើងមានលទ្ធភាពដោះស្រាយនិងអរគុណដល់គ្រប់សមាសភាពដែលបានចាត់ទុកថា App NoDrug ជាមធ្យោបាយសំខាន់ ទាន់សម័យ រហ័ស ចំណាយតិច ចំណេញច្រើន និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្តទៀតថា App NoDrug ជាដំណភ្ជាប់រវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុងការដោះស្រាយរាល់ករណីគ្រឿងញៀនហើយចំនួនរាយការណ៍កើនឡើងបានធ្វើឱ្យបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតនៅមូលដ្ឋានមានការថយចុះគួរកត់សំគាល់ ក្នុងនោះគឺមានអ្នករាយការណ៍ករណីគ្រឿងញៀនសរុបចំនួន២៤៥៧ ដោះស្រាយសម្រេចបានជាង៨៧%ក្នុងចំណោមអ្នកប្រើApp ចំនួន ៥៣០០០នាក់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានស្នើសុំដល់គ្រប់សមាសភាពឱ្យបន្តជំរុញការទាញយកនិងប្រើប្រាស់App NoDrug បង្កើនការផលិតមាតិកា បង្កើនល្បឿនឆ្លើយតបករណីរាយការណ៍បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ៕








-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


