ជីវិតកម្សាន្ដ
“ភូមិខ្ញុំ update” ល្បីពេញ Tik Tok
“ភូមិខ្ញុំ update” មិនត្រឹមតែជាបទចម្រៀងពេញនិយមខ្លាំងក្នុងខែនេះរបស់ផលិតកម្ម Galaxy Navatra លើបណ្ដាញយូធូបប៉ុណ្ណោះទេ បើយើងងាកមកមើលលើបណ្ដាញសង្គមដ៏ពេញនិយមTik Tok វិញ គេឃើញមានអ្នកលេងលើបណ្ដាញនេះយកទៅច្រៀងតាម ឬ ខវើ ជាច្រើន។

យើងសូមលើកយកតែគណនីយ Tik Tok មួយ ក្នុងចំណោម Tik Tok ជាច្រើនលាននាក់ ដែលកំពុង ពេញនិយមនៅប្រទេសកម្ពុជា គណនីយ Tik Tok តារាចម្រៀងជនពិការភ្នែក ឈ្មោះ PL កម្សាន្ត បានយក បទ “ភូមិខ្ញុំ update” ទៅ ខវើ ច្រៀង ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង គួបផ្សំគាត់ច្រៀង កាឡៃឡើងបែបសប្បាយៗ ចំរដូវទឹកជំនន់ផងនោះ។
តាមការបង្ហាញបទច្រៀង ”ភូមិខ្ញុំ update” ដែលគណនីយ Tik TokPL កម្សាន្ត យកទៅច្រៀងនោះ មានអ្នកឲ្យបេះដូង រហូតដល់ទៅជាង330.3k និង អ្នកចូល Comment ក៏ដូចជាការ Share សរសើរ ជា ច្រើនពាន់នាក់។
ទទឹមគ្នានោះដែរ នៅតាម ភូមិ ស្រុក ធុងបាស អកកេស អកកាដង់ ផាប់ ឬ ប៊ៀលកាឌិនជាដើម បទ ចម្រៀងរបស់ផលិតកម្ម Galaxy Navatra កំពុងតែវាយលុយខ្លាំង នៅកន្លែងណាក៏គេឃើញមានការ ចាក់ ឬ ច្រៀងបទចម្រៀងរបស់ផលិតកម្មមួយនេះដែរ។

សូមបញ្ជាក់ផងដែរថា បទ “ភូមិខ្ញុំ update” ជាស្នាដៃនិពន្ធដោយ កញ្ញា តន់ ចន្ទសីម៉ា និពន្ធជូន កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះ កំពុងផ្ទុះខ្លាំង ដោយមិននឹកស្មានដល់។
កាលចេញភ្លាមៗ មានមហាជនមួយចំនួនមិនពេញចិត្តនឹងការផ្ដល់ឲ្យអ្នកនិពន្ធវ័យក្មេង តន់ ចន្ទសីម៉ា និពន្ធជូនរៀមច្បង លោក ព្រាប សុវត្ថិ ត្បិតអី សីម៉ា ត្បិតអី នាងនៅក្មេងខ្ចីពេក ប៉ុន្តែ បច្ចុប្បន្ន បទចម្រៀងមួយបទនេះ មានអ្នកចូលទស្សនាជិត8លានដង ក្នុងរយៈពេលតែ១ខែ នៅក្នុងបណ្ដាញ យូធូប៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


