សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥៨ ពាន់លានដុល្លារ ត្រឹមរយៈពេល ១១ ខែ
ការដោះដូរទំនិញកម្ពុជា ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៨ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ១៦,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំប្រមាណ ៥០ ពាន់លានដុល្លារ។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ បង្ហាញថា ចាប់ពីខែមករា ដល់ខែ វិច្ឆិកា ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ៥៨,០៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានតម្លៃ ២៧,៣៧ ពាន់លានដុល្លារ កើន ១៤ ភាគរយ ចំណែកទំនិញនាំចូលមានតម្លៃ ៣០,៦៥ ពាន់លានដុល្លារ កើនឡើង ១៨,២ ភាគរយ។
ទិន្នន័យខាងលើបង្ហាញថា តុល្យភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឱនភាពប្រមាណ ៣,២៧ ពាន់លានដុល្លារ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាកើនឡើង ដោយសារគម្រោងវិនិយោគកន្លងមក ដែលកម្ពុជាចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការកើនឡើងទំហំនៃការវិនិយោគ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យការផលិត និងសេដ្ឋកិច្ចកម្ពុជារឹងមាំឈានដល់ការនាំចេញកើនឡើង។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានការកើនឡើង ក្នុងនោះការនាំចេញក្នុងវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ការនាំចេញ កង់ សំបកកង់រថយន្ត និងគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិកមានការកើនឡើង។
លោកបណ្ឌិត ជ័យ តិច យល់ឃើញថា៖ «ការវិនិយោគក៏មានការកើនឡើង ហើយការនាំចេញក៏មានការកើនឡើង ពាក់ព័ន្ធទៅនឹងការទទួលបាននូវអត្រាពន្ធ ដូចជាចក្រភពអង់គ្លេស គឺយើងនាំចូលគ្រឿងបង្គុំអគ្គិសនី ក៏ដូចជាវាយនភណ្ឌ គឺអត្រាសូន្យភាគរយ»។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក ក៏មានការកើនឡើងខ្លាំងដោយសារតែអត្រាពន្ធ ១៩% បើធៀបជាមួយសមាជិកអាស៊ាន និងប្រទេសដៃគូប្រកួតប្រជែង គឺកម្ពុជាមានប្រៀបជាង ពោលគឺស្មើតែប្រទេសឥណ្ឌូនេស៊ី លើវិស័យវាយនភណ្ឌ។
តាមការវាយតម្លៃរបស់រាជរដ្ឋាភិបាលសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចកំណើនក្នុងរង្វង់ ៥,២% នៅឆ្នាំ ២០២៥ និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារ។
កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ គាំទ្រដោយវិស័យឧស្សាហកម្ម វិស័យសេវាកម្ម វិស័យកសិកម្ម ខណៈអត្រាអតិផរណាត្រូវបានព្យាករថា ស្ថិតក្នុងរង្វង់ ២,៨%៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


