ជីវិតកម្សាន្ដ
អេង វ៉ាណង ផ្តាំអ្នកកើតជំងឺមហារីក ត្រូវពង្រឹងស្មារតីកុំបាក់ទឹកចិត្ត ខណៈធ្លាប់ឆ្លងកាត់ការព្យាបាលដោយជោគជ័យ
តារាសម្តែងអ្នកនាង អេង វ៉ាណង បន្ទាប់ពីឆ្លងកាត់ដំណាក់កាល នៃការព្យាបាលជំងឺមហារីកដ៏កាចសាហាវបានដោយជោគជ័យ នឹងប្រែមុខប្រែមាត់ជាមនុស្សថ្មីវិញនោះ នាងបានចេញមុខចែករំលែកនូវបទពិសោធខ្លះៗដល់អ្នកដែលកំពុងមានជំងឺមួយនេះឱ្យមានភាពរឹងមាំកុំបាក់ទឹកចិត្ត។

ប្រាកដណាស់ តារាសម្តែងអ្នកនាង អេង វ៉ាណង កន្លងមកបានធ្លាក់ខ្លួនឈឺធ្ងន់រួមរឹតដោយសារជំងឺមហារីកដំណាក់កាលទី៣ ដែលត្រូវការព្យាបាលតាមរយ:ការចាក់គីមី និងបាញ់កាំរស្មីសម្លាប់មេរោគច្រើនខែ និងចំណាយលុយរាប់ម៉ឺនដុល្លារ។ ទោះបីយ៉ាងបន្ទាប់ទទួលបានការព្យាបាលតាមការកំណត់ទីបំផុត នាងអាចយកឈ្នះជំងឺដ៏កាចសាហាវមួយនេះដោយក្តីសង្ឃឹមឡើងវិញ។
ឆ្លងកាត់បទពិសោធន៍ដ៏លំបាកមួយនេះអ្នកនាង អេ ង វ៉ាណង បានលើកទឹកចិត្តទៅដល់អ្នកជំងឺមហារីកថា មិនថាពេលវេលាសល់ប៉ុន្មានគឺយើងត្រូវតែរឹងមាំដើរទៅមុខជានិច្ច។ នាងបន្តថា នាងអាចឆ្លងកាត់បានតាំងពីកើតជំងឺនេះគឺដោយសារការរឹងមាំនិងជម្រុញទឹកចិត្ត ដើម្បីងើបឈរតតាំងនឹងជំងឺមហារីកនេះឱ្យទាល់តែបាន។
អេង វ៉ាណង បានបញ្ជាក់ទៀតថា “រឿងសំខាន់កុំឱ្យបញ្ហាប៉ុណ្ណឹងវាមិនអាចមកបំបាក់ទឹកចិត្តយើងបានឱ្យសោះ ខ្ញុំតែងប្រាប់ខ្លួនឯងឱ្យព្យាយាមងើបឈរនឹងព្យាយាមធ្វើជាមនុស្សម្នាក់ ដើម្បីធ្វើជាកំលាំងចិត្តដល់បងប្អូនដែលកំពុងប្រឈមតតាំងជាមួយជំងឺមហារីកដូចជានាងខ្ញុំឱ្យពួកគាត់មានកម្លាំងចិត្តត្រូវតែតស៊ូទៅមុខបន្តទៀត”។
តារាស្រី អេង វ៉ាណង បន្តថា នេះជាបទពិសោធដែលនាងធ្លាប់ឆ្លងកាត់ និងជួបប្រទះកន្លងមកដើម្បីចែករំលែកដល់ពួកគាត់ ហើយពាក្យមួយមាត់ដែលយើងលើទឹកចិត្តគឺមានតម្លៃខ្លាំងណាស់សម្រាប់គាត់ (អ្នកជំងឺមហារីក) ។ នាងបន្តថា ជាក់ស្តែងគ្រាដែលខ្លួនកំពុងឈឺធ្ងន់ គឺនាងបាក់ទឹកចិត្តខ្លាំងណាស់តែអំឡុងពេលនោះ មានមនុស្សម្នាក់ធ្លាប់ជាអ្នកជំងឺដូចគ្នាបានផ្តល់កំលាំងចិត្តតាមរយ:ឆាតហ្វេសប៊ុកប្រាប់ពីរឿងរ៉ាវនេះ។
អេង វ៉ាណង បន្ថែមថា ជំងឺមហារីកអាចព្យាបាលជាសះស្បើយហើយកំបារម្ភពោលគឺសំខាន់បំផុតពង្រឹងផ្លូវចិត្តឱ្យរឹងមាំនឹងព្យាយាមហូបឱ្យបានច្រើនឬគេងឱ្យបានគ្រប់គ្រាន់នោះ នឹងអាចឆ្លងផុតពីជំងឺដ៏កាចសាហាមួយនេះ (មហារីក) បានដោយជោគជ័យ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


