ព័ត៌មានជាតិ
បង្គោលភ្លើងចំនួន១០០ នៅមហាវិថីថ្មី ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ បើកបំភ្លឺផ្លូវហើយ
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការបង្គោលភ្លើងបំភ្លឺព្រែកជាពីរ ចំនួន ១០០បង្គោល នៅមហាវិថីថ្មីមួយខ្សែ ដែលមានទទឹង៣០ម៉ែត្រ ដោយចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងក៏ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗនិងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

មហាវិថីថ្មី មួយខ្សែនេះមានបណ្តោយផ្លូវជិត៦គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអ៊ីអនម៉លសែនសុខ )ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការដាក់ឲ្យដំណើរការ បំភ្លឺបង្គោលភ្លើងព្រែកជាពីរខាងលើនេះ បានធ្វើឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៤មិនានេះ នៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចំនួន ១០០បង្គោល ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ ក្នុងខណ្ឌឫស្សីកែវ។


លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវខាងលើនេះ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក លោក ធ្លាប់បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងហើយថា មហាវិថីថ្មី១ខ្សែខាងលើនេះ បានមកពីការចូលរួមពីសប្បុរសជន ដែលបាននិងកំពុងអភិវឌ្ឍលំនៅឋាននៅតាមបណ្ដោយផ្លូវនេះ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។ មហាវិថីនេះ ត្រូវស្ថាបនាឡើងជា២ជំហាន ដោយជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខហ្គ្រេនភ្នំពេញ និងបន្តពីហ្គ្រេនភ្នំពេញរហូតទៅដល់ផ្លូវមហាវិថីឈ្នះឈ្នះ ដែលមានទទឹង៣០ម៉ែត្រមានសួនច្បារនៅកណ្ដាលជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ ។


គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាមហាវិថីខាងលើនេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សង់ទីម៉ែត្រ ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែង៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ប្រញាប់ឡើង! អគ្គនាយកដ្ឋានពន្ធដារ កំពុងជ្រើសរើសបេក្ខជនចូលបម្រើក្របខ័ណ្ឌ ៧៤រូប
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


