កីឡា
ថ្ងៃនេះ Pablo មិនអាចលេងបានទេ ខណៈ Christian គ្មានបញ្ហា
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Bablo Augusto មិនអាចលេងបានទេសម្រាប់ការប្រកួតថ្ងៃនេះ ប៉ុន្តែខ្សែប្រយុទ្ធ Cristian Roque បានចូលហ្វឹកហាត់ជាមួយក្រុមធម្មតាវិញហើយ បន្ទាប់ពីមិនបានបង្ហាញខ្លួនកាលពីសប្តាហ៍មុន។

ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយម្ចាស់ផ្ទះ Madura United វេលាម៉ោង៣:៣០នាទី រសៀលថ្ងៃទី១៧ ខែមេសានេះ ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League នៅកីឡដ្ឋាន Gelora Joko Samudro ប្រទេសឥណ្ឌូណេស៊ី។ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើយ៉ាងណាឲ្យទទួលបាន លទ្ធផលត្រឹមស្មើ ឬចាញ់ក្រោម២គ្រាប់គឺបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីជើងទី១បានឈ្នះ ៣-០។

បើក្រឡេកមើលស្ថានភាពក្រុមរបស់ព្រះខ័នរាជស្វាយរៀងគ្មានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងឡើយ។ ផ្ទុយទៅវិញ ក្រុមអាចល្អប្រសើរជាងកាលពីជើងទី១ថែមទៀត។ លោក Josep Muñoz បានប្រាប់ថា កីឡាករ Pablo មិនអាចលេងបានទេ ប៉ុន្តែក្រៅពីនោះគ្មានបញ្ហាទេ។
លោកបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«Pablo បានរបួសកាលពីសប្តាហ៍មុននៅពេលប្រកួតជាមួយក្រុម Madura ដូច្នេះថ្ងៃនេះគាត់មិនអាចលេងបានទេ។ ចំណែក Christian បានហ្វឹកហាត់ធម្មតាជាមួយក្រុម»។

រវាងក្រុមព្រះខ័នរាជស្វាយរៀង និង Madura United នឹងមានមួយឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបក្រុម FC Arkadag របស់ប្រទេសតួកមេនីស្ថាន។ FC Arkadag បានវាយបកដ៏ភ្ញាក់ផ្អើលដោយបានយកឈ្នះក្រុមគុយវេត Al Arabi ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតជើងទី២ បន្ទាប់ពីជើងទី១ ពួកគេបានចាញ់ដោយលទ្ធផល ០-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


