សេដ្ឋកិច្ច
សម្តេចធិបតី៖ ក្រុមហ៊ុនអាមេរិកហ៊ានដាក់ទុនរាប់លាន ព្រោះគេយល់ថាកម្ពុជា មានស្ថិរភាព សន្តិភាព អំណោយផលការវិនិយោគ
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមហ៊ុន FORD របស់សហរដ្ឋអាមេរិកហ៊ានដាក់ទុនវិនិយោគរាប់លាននៅក្នុងប្រទេសកម្ពុជា ព្រោះគេយល់ថា កម្ពុជា មានស្ថិរភាព សន្តិភាព ដែលអំណោយផលទៅដល់ការវិនិយោគ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទន្ទឹមនឹងការទាក់ទាញអ្នកថ្មីឱ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា គោលដៅសំខាន់ និងជាអាទិភាពគឺការថែរក្សាអ្នកចាស់ដែលនៅមានវត្តមានវិនិយោគ វិនិយោគដែលមាននៅក្នុងប្រទេសកម្ពុជាបន្តរីកចម្រើន។
សម្តេចបានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកវិនិយោគទាំងនោះរកស៊ីនៅស្រុកខ្មែរខាត កុំទៅហៅគេមកទៀត ព្រោះគ្មានអ្នកណាគេហ៊ានមកវិនិយោគទៀតនោះទេ។ ប៉ុន្តែ ប្រសិនបើវិនិយោគិនបរទេសទាំងនោះ រកស៊ីនៅស្រុកខ្មែរមានស្ថិរភាព ដោយសារកម្ពុជាទាក់ទាញដោយសារគោលនយោបាយលើកទឹកចិត្ត សេរីផ្តល់ច្រើន ភាពនិងនរ និងសន្តិភាព ស្ថិរភាព ធានាបាននូវស្ថិរភាពរយៈពេលវែង ទើប មានការទុកចិត្ត និងមានការវិនិយោគពង្រីកបន្ថែមនូវផលិតផលរបស់ពួកគេ ព្រោះគ្មានអ្នកណាចង់ដាក់រោងចក្រ ប្រសិនបើតទៅមុខទៀតត្រូវដួលរលំដោយសារការសង្គ្រាមនោះទេ។

សម្តេចធិបតី បានអះអាងថា «គ្មានអ្នកណាចង់បណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសដែលអសន្តិសុខនោះទេ ប៉ុន្តែប្រសិនបើមកបណ្ដាក់ទុននៅក្នុងប្រទេសមួយដែលស្ថិរភាព មានភាពនឹងនរ គឺគេវិនិយោគហើយ»។
ដូចពេលនេះ ដូចក្រុមហ៊ុន FORD ហ៊ានដាក់ទុនវិនិយោគរាប់លានដុល្លារនៅកម្ពុជាផលិតខ្សែសង្វាក់ផលិតកម្មមួយដែលធានារហូតដល់ ១ ម៉ឺនគ្រឿង មិនមែនធ្វើដើម្បីមួយឆ្នាំ តែធ្វើដើម្បីអនាគត ដូច្នេះក្រុមហ៊ុន FORD ហ៊ានដាក់ទុកវិនិយោគភ្ជាប់អនាគតក្រុមហ៊ុន ជាមួយអនាគតកម្ពុជា ដោយសារពួកគេគិតថា កម្ពុជាអាចធានាស្ថិរភាព សន្តិសុខ សន្តិភាព រយៈពេលវែង អំណោយផលដល់ការវិនិយោគ ដែលនេះ ជាមោទនភាពមួយរបស់ពលរដ្ឋកម្ពុជា។ សម្តេចធិបតី មានប្រសាសន៍បន្ថែមបែបនេះ។

ស្របពេលជាមួយគ្នានេះ សម្ដេចធិបតី ថ្លែងថា កាលណាប្រទេសជាតិមួយគ្មានស្ថិរភាព គ្មានសន្តិភាព ផ្ទុះសង្គ្រាម ក្រុមហ៊ុនដែលកំពុងវិនិយោគ និងវេចបង្វេចទៅស្រុកវិញ ឈប់វិនិយោគ។
គួរជម្រាបថា រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD ដែលត្រូវសម្ពោធនាព្រឹកនេះ មានសមត្ថភាពផលិតរថយន្តលើសពី ១ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្នុងនោះ ក្រុមហ៊ុនបានពង្រីកការវិនិយោគនូវទំហំទឹកប្រាក់ពី ២១ លានដុល្លារអាមេរិក ទៅ ២៦,៨ លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ ហិកតា ដល់ ១២ ហិកតា៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


