Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើបង្កើនចំនួនសិក្ខាកាមយោធាទៅសិក្សានៅម៉ាឡេស៊ីឱ្យបានច្រើនថែមទៀត

បានផុស

នៅ

ផ្អែកលើសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃសហប្រតិបត្តិការរវាងកងទ័ពជើងគោក, កម្ពុជា បានស្នើភាគីម៉ាឡេស៊ី ដើម្បីបើកឱកាសឱ្យសិក្ខាកាមយោធាកម្ពុជាទៅសិក្សានៅប្រទេសម៉ាឡេស៊ីឱ្យបានចំនួនច្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ បានធ្វើឡើងដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពេលទទួលជួបនាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហា ម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ (TAN SRI DATO’ WIRA MUHAMMAD HAFIZUDDEAIN BIN JANTAN)មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសលោកមេបញ្ជាការដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ចាប់ពីកម្ពុជាមានមានទំនាក់ទំនងជាមួយម៉ាឡេស៊ី រហូតដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ រាប់ទាំងវិស័យការពារជាតិ បើថ្វីត្បិតតែក្រសួងការពារជាតិកម្ពុជា-ម៉ាឡេស៊ី មិនទាន់បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងជាផ្លូវការណាមួយលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរក៏ដោយក្ដី។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា-ម៉ាឡេស៊ី ត្រូវតែជំរុញឱ្យមានកិច្ចព្រមព្រៀងរួមគ្នារវាងកងទ័ពជើងគោកប្រទេសទាំងពីរ ដោយលោក អះអាងពីការត្រូវរៀបចំជាស្រេចនូវលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការយោធារបស់ភាគីទាំងពីរឱ្យបានសម្រេចនៅចុងឆ្នាំ២០២៥នេះ។

នាយឧត្តមសេនីយ៍ ទៀ សីហា​​ បានសម្តែងនូវក្តីសង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវអ្វីដែលកំពុងមាន ហើយជាពិសេស លោកក៏បានស្នើដល់លោកមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បន្តពិនិត្យលទ្ធភាពក្នុងការជម្រុញឱ្យមាននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសម៉ាឡេស៊ី ឱ្យបានច្រើនថែមទៀត។ 

លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏សង្ឃឹមថា អាចបញ្ជូនសិក្ខាកាមម៉ាឡេស៊ីមករៀននូវជំនាញណាមួយ ដែលកម្ពុជាអាចផ្តល់ដល់ម៉ាឡេស៊ីបាន ក៏ដូចជាអាចជំរុញឱ្យមានការធ្វើលំហាត់សមយុទ្ធរួមគ្នាជាលក្ខណៈទ្វេភាគី ឬពហុភាគី ពាក់ព័ន្ធទៅលើប្រធានបទការជួយសង្គ្រោះគ្រោះមហន្តរាយ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

ស្ថាប័នអឺរ៉ុបធំៗពីរប្តេជ្ញាបន្តកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា និង​ ការស្រាវជ្រាវលើ AI

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

UN ព្រមាន​ពី​ការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​កុមារខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​នៅ​​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

តម្លៃប្រេងអន្តរជាតិកើនជាង ១ ដុល្លារ ពេលបញ្ចប់ការជួញដូរថ្ងៃសុក្រ

កីឡា៣៦ នាទីutes មុន

Charlie Scott អ​បអរ​គ្រាប់​បាល់ បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះកូន​ស្រី​កើត​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ត្រាំ៖ ​ប្រតិបត្តិការ«សំណាញ់​ពីងពាង» ផ្ដល់​លេស​​​ឲ្យ ពូទីន បង្ក​សង្គ្រាម​ធំ

Sokha Hotels

ព័ត៌មានពេញនិយម